ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អបអរសាទរ! ទិវាបុណ្យជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២១ ខួបលើកទី៤២


(ខេត្តព្រៃវែង) ខ្ញុំបាទជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមរម្លឹកដល់យុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេនថា ថៃ្ងជ័យជម្នះ ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាបានរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហមដ៏ជូរចត់ និងមានជីវិតថ្មីជាលើកទី២។

គុណបំណាច់នៃថៃ្ងជ័យជម្នះ ៧មករា បានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៊ាំរ៉ៃ រាប់ទស្សវត្សរ៍ ការបែកបាក់ជាតិ ការបែងចែកទឹកដី អោយក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ និងធ្វើអោយប្រជាជនមានជីវភាពធូរធា និងមានកំណើនសេដ្ឋកិច្ចកើនឡើងឥតឈប់ឈរពីមួយឆ្នាំ ទៅមួយឆ្នាំមកដល់បច្ចុប្បន្ន នេះដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។

សារជាថ្មីម្តងទៀត ខ្ញុំបាទ ក៍ដូចជាយុវជនជំនាន់ក្រោយជាអ្នកបន្តវេនផ្សេងៗទៀត សូមប្តេជ្ញាចិត្តរួមសាមគ្គីគ្នា ការពារអោយបានរឹងមាំស្ថិតស្ថេរ និង រីកចម្រើនថែមទៀតនៅសមិទ្ធផល ៧មករា និងប្តេជ្ញាបន្តអនុវត្តន៍អោយបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំ។

adm

Leave a Reply

Your email address will not be published. Required fields are marked *