ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងព័ត៌មានថ្ងៃនេះ រកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ១នាក់ទៀត ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន១នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ហើយមិនមានករណីជាសះស្បើយពីជំងឺកូវីដ១៩ នោះដែរ។

គិតត្រឹមម៉ោង៧ ៖០០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៨៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺ២៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *