ព័ត៌មានជាតិ

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ទីរពេទ្យ និងសមាគមន៍ សរុបចំនួន ៨កន្លែង»

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ទីរពេទ្យ និងសមាគមន៍ សរុបចំនួន ៨កន្លែង

ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខនៃការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ក៏ដូចជាការចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីត ១៩ និងជាពិសេសក្រោមព្រះរាជតម្រិៈដង្ហែរតាមជានិច្ចនូវព្រះរាជសកម្មភាពដ៏ថ្លៃថ្លា នៃព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ជូនដល់ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត មាន ម៉ាស ចំនួន ៦,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ៥ឡាំង សាប៊ូដុំ ចំនួន ៦ឡាំង មន្ទីរពេទ្យ ហ្លួងម៉ែ ម៉ាស ចំនួន ៣,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ៥ឡាំង សាប៊ូទឹក MU YU MING ចំនួន ១ឡាំង មន្ទីរពេទ្យ ព្រះសីហនុមណ្ឌលនៃក្តីសង្ឈឹម ម៉ាស ចំនួន ៣,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង សាប៊ូដុំ Express ចំនួន ២ឡាំង មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ គីឡូម៉ែត្រលេខ៦ ម៉ាស ចំនួន ២,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង សាប៊ូដុំ Express ចំនួន ២ឡាំង មន្ទីរពេទ្យកុមារគន្ធបុប្ផា ម៉ាស ចំនួន ៦,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ៥ឡាំង សាប៊ូដុំ Express ចំនួន ៥ឡាំង សមាគមន៍ដូនជី និងឧបាសិកាកម្ពុជរដ្ឋ ម៉ាស ចំនួន ១,០០០បន្ទះ អង្ករ ២៥០គីឡូ សាប៊ូដុំ ២ឡាំង ក្រសួងកិច្ចការនារី ម៉ាស ចំនួន ៣,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ៣ឡាំង សាប៊ូទឹក MU YU MING ចំនួន ១ឡាំង អង្គការដើម្បីភាពញញឹមនៃកុមារ ព្រះរាជទ្រព្យ ២០,០០០ដុល្លារ ម៉ាស ៣,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង សាប៊ូដុំ Express ចំនួន ២ឡាំង សាប៊ូទឹក MU YU MING ចំនួន ២ឡាំង ដើម្បីជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីត១៩។

adm

Leave a Reply

Your email address will not be published. Required fields are marked *