ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗ ៣,០២៧ករណីទៀតក្នុងមួយថ្ងៃ


គូឡាឡាំពួរ ៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១នេះ បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៣,០២៧ករណីបន្ថែមទៀត ត្រូវបានកត់ត្រា ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៦ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៨នាក់បន្ថែទៀតផងដែរ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១២៨,៤៦៥ករណី ក្នុងនោះស្លាប់ ៥២១នាក់ និងជាសះស្បើយ ១០២,៧២៣នាក់ ឬស្មើនឹង ៨០%៕

adm

Leave a Reply

Your email address will not be published. Required fields are marked *