ព័ត៌មានអន្តរជាតិ

ឥណ្ឌា​មាន​អ្នកស្លាប់​ដោយ​កូ​វីដ​ជាង​២​ពា​ន់នាក់​ទៀត​ក្នុង​១​ថ្ងៃ​និងនាក់ឆ្លងថ្មីចំនួន២៩៥.០០០ករណីក្នុងរយះពេល២៤ម៉ោង

 

​ឥណ្ឌា ៖ នៅ​ថ្ងៃ​ពុធ​ទី​២១ ​ខែមេសា​នេះ ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ថា ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ជាង​២,០០០​នាក់ ដែលជា​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​ខ្ពស់បំផុត​សម្រាប់​ប្រទេស​នេះ​។​

​ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ២៩៥,០០០​ករណី​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ដែល​គេ​មើលឃើញ​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែមករា​។​

​ស្របពេល​ជាមួយគ្នា​នោះ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ឥណ្ឌា​មាន​អ្នកស្លាប់​ចំនួន ២,០២៣​នាក់ ដែល​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​របស់​ប្រទេស​នេះ កើន​ដល់ ១៨២,៥៥៣​នាក់​។​

​ការកើនឡើង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ នៅពេលដែល​ប្រជាជន​ឥណ្ឌា​បាន​ចូលរួម​ក្នុង​កម្មវិធី​ដែលមាន​មនុស្ស​កកកុញ​ដូចជា ពិធីបុណ្យ​សាសនា Kumbh Mela, ការជួបជុំ​ផ្នែក​នយោបាយ ព្រមទាំង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​ហ៊ឹកហ៊ាក់ និង​ការប្រកួត​កីឡា​គ្រី​ក​ឃី​ត​ផងដែរ​។​

​សូមជម្រាបថា គិត​មកដល់ពេលនេះ​ករណី​ឆ្លង​កូ​វីដ​សរុប​របស់​ប្រទេស​ឥណ្ឌា កើន​ដល់​១៥.៦​លាន​ករណី ជាប់​ចំណាត់ថ្នាក់​លេខ​២​បន្ទាប់ពី​សហរដ្ឋអាមេរិក ដែល​បាន​រាយការណ៍​ថា​មាន​អ្នក​ឆ្លង​ជាង ៣១​លាន​ករណី​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *