Related Articles
អតីតគ្រូរូបវិទ្យាដ៏ល្បីម្នាក់ នាទសវត្សរ៍ឆ្នាំ១៩៨០នៃសាលាបាក់ទូក កំពុងសម្រាកវះកាត់ជើងនៅមន្ទីរពេទ្យព្រះអង្គឌួងដោយទទួលបានការយកចិត្តទុកដាក់ពីអតីតកូនសិស្ស និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូកជាមួយគ្នា!(Video inside)
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុមរួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បាននាំយកនូវថវិកា ដែលបានមកពីការចូលរួមពីអតីតអតីតលោកគ្រូអ្នកគ្រូ និងសិស្សរួមជំនាន់ សរុបចំនួន៨,០១០ដុល្លារ និង ១៥ម៉ឺនរៀល រួមនឹងផ្លែឈើ០១កន្រ្តក និង ភេសជ្ជៈចម្រុះ ០៨កេស ទៅសួរសុខទុក្ខ និងប្រគល់ជូនលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដ៏ល្បីល្បាញម្នាក់នាទសវត្សរ៍ទី៨០ ដែលកំពុងសម្រាកព្បាលវះកាត់ជើង ដោយសារដំបៅនៃមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរនៅមន្ទីរពេទ្យព្រះអង្គឌួង។ ក្នុងឱកាសនោះ ក្រុមអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកទាំងអស់ ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងក្រុមវេជ្ជបណ្ឌិតជំនាញ ដែលបានជួយជ្រោមជ្រែងក្នុងការព្យាបាលដល់លោកគ្រូ ជា សែ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ គួររំលឹកថាកាលពីខែសីហា ឆ្នាំ២០១៨ លោកគ្រូ ជា សែ ក៏ធ្លាប់ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយត្រូវបានអតីតសិស្សសាលាបាក់ទូកនាឆ្នាំ៨០ រួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួន តាមលទ្ធភាពបានថវិកាសរុបជាង ៧,០០០ដុល្លារ ប្រគល់ជូនលោកគ្រូ ជា សែ ទុកជាការជួយសម្រាលបន្ទុកព្យាបាលដល់គ្រួសារលោកគ្រូម្តងរួចមកហើយផងដែរ។ ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុម ដែលផ្តួចផ្តើមចងក្រងឡើង ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន […]
ព្រឹកនេះសម្តេចតេជោហ៊ុន សែនអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការនិងដឹកជញ្ជូនរួមទាំងសម្ពោធវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូន
នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។ អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។ អគារថ្មីរបស់ក្រសួងសាធារណការ សាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា។ អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន […]
សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮបន្តបង្ក្រាបបទល្មើសជលផលក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល
នៅថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ជាលទ្ធផល សមត្ថកិច្ចបានរុះរើរបាំងស្បៃមុង២១ខ្សែ ប្រវែងសរុប ៣៥១០ម បង្គោលឬស្សី៥២០ដើម និងលូស្បៃម៉ុង២១មាត់ ព្រមទាំងបានចាក់លែងកូនត្រីចូលក្នុងធម្មជាតិវិញ ប្រមាណ៥០គីឡូក្រាម។ ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង ក្នុងថ្ងៃដដែល។ សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក នឹងចុះធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្តបន្ទាប់ ដើម្បី ថែរក្សា ការពារនិងអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព៕