ព័ត៌មានស៊ើបអង្កេត

ពិតជាខ្លាំងមែនលោកសម្បត្តិឈ្មួញឈើដុះស្លែនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីភូមិអន្លុងព្រះគោឃុំវឌ្ឃនះស្រុកសំបូរខេត្តក្រចេះបានយ៉ាងរលូនដដែលដោយ គ្មានការបង្ក្រាប ពីមន្ត្រីជំនាញ សមត្ថកិច្ចឡើយ(Video inside)

ក្រចេះ÷ពិតជាខ្លាំងមែនលោកសម្បត្តិឈ្មួញឈើដុះស្លែនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីឃុំវឌ្ឃនះស្រុកសំបូរបានយ៉ាងរលូនដដែលដោយ គ្មានការបង្ក្រាប ពីមន្ត្រីជំនាញ សមត្ថកិច្ចឡើយ ទោះបីអ្នកសារព័ត៌មាន រាយការណ៍ទៅដល់កម្លាំងថ្នាក់ជាតិក៏ដោយក៏ឡានដឹកឈើរបស់លោកសម្បត្តិនេះ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើ រឹតតែខ្លាំងឡើងជាងមុនទៅទៀតផងនោះ ជាក់ស្តែងកន្លងមក អ្នកសារព័ត៌មាន ក៏ធ្លាប់បានរាយការណ៍ ជូនកម្លាំងថ្នាក់ជាតិផងដែរ ក៏ប៉ុន្តែឡានលោកសម្បត្តិរឹតតែដឹកឈើបាន ខ្លាំងជាងដែលពេលមិនទាន់រាយការណ៍ទៀតផង។

ជាក់ស្តែងនៅថ្ងៃទី០៨ខែគុម្ភះ ឆ្នាំ២០២២ វេលាម៉ោង០១.២៣នាទី គឺមានឡានដឹកឈើរបស់លោកសម្បត្តិនេះធ្វើការដឹកចេញពីឃុំវឌ្ឍនះឆ្លងកាត់ ស្រុកព្រែកប្រសព្វខេត្តក្រចេះឆ្ពោះទៅខេត្តកំពង់ចាមដើម្បីចែកចែយបន្តទៅលក់នៅខេត្តនានា។


ប្រជាពលរដ្ឋកំពុងមានការងឿងឆ្ងល់ថាតើហេតុអ្វីបានជាមន្ត្រីជំនាញលោកមិនបង្ក្រាបបទល្មើសដែលដឹកជញ្ជូនរាល់ថ្ងៃនេះជាក់ស្តែងនោះគឺឡានរបស់លោកសម្បត្តិនេះតែម្តង ឬមួយក៏លោកសម្បត្តិនេះមានខ្សែជាអ្នកធំទើបដឹកឈើបានដូចរាល់ថ្ងៃនេះ មូលហេតុដែលប្រជាពលរដ្ឋ ដាក់សំណួរសួរបែបនេះនោះ ព្រោះលោកសម្បត្តិនេះ ក៏ធ្លាប់វាយអ្នកសារព័ត៌មានផងដែរ ហើយគេក៏តែងតែនិយាយតៗគ្នាថា ឡានដឹកឈើរបស់លោកសម្បត្តិគឺគ្មានអ្នកណាហ៊ានបង្រ្កាបឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *