Related Articles
លោក សុខ ពេញវុធ ខណ្ឌដូនពេញ អនុញ្ញាតអោយរថយន្តធុនធំទាំង ៤១គ្រឿង ត្រឡប់ទៅវិញហើយបន្ទាប់ពីធ្វើការអប់រំណែនាំរួច
(ភ្នំពេញ)៖នាយប់ថ្ងៃពុធ ១៣ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២១:០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំ ដល់ម្ចាស់ រថយន្ត ធុនធំដែលបាន ល្មើសច្បាប់ចរាចរណ៍ បើកបរ លើផ្លូវហាមឃាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ជាគោលការណ៍ រដ្ឋបាលខណ្ឌដូនពេញ មិនអនុញ្ញាត អោយម្ចាស់រថយន្ត ធុនធំទាំងនោះបន្តចរាចរណ៍លើមហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រឹត និង មហាវិថី សម្តេចសុធារស ទៀតនោះទេ។ សូមបញ្ជាក់ផងដែរថា ការឃាត់រថយន្តនេះ ពុំមានការផាកពិន័យជាប្រាក់នោះឡើយ ហើយលោកអភិបាល ខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំពួុកគាត់ ក្នុងករណីមានលើកទី២ គឺមិនលើកលែងឡើយ៕
សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) ខេត្តព្រៃវែង
ព្រៃវែង៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីអំពីលទ្ធផលផ្ទាល់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ខេត្តព្រៃវែង ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានសម្រេចបាន រយៈពេលកន្លងមកដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ដំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត ព្រមទាំងលោក ជឹម ចរណៃ ទីប្រឹក្សាឯករាជ្យ ព្រមទាំងលោកលោកស្រីប្រធានអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា(plan) ប្រធានអង្គការ(EMW) ប្រធានអង្គការ(Unicef) ប្រធានអង្គការ(Water Aid) ប្រធានអង្គការ(IDE) ព្រមទាំង មន្ទីរអង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អង្គការដៃគូអភិវឌ្ឍន៍ សមាជិក សមាជិកា ជាច្រើនរូប។ ក្នុងនោះលោក ឡុក វុទ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរាយការណ៍ថា ខេត្តព្រៃវែង ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារផ្គត់ផ្គង់ទឹក ការសស្អាត និងអនាម័យជនបទមានការរីកចំរើនជា បន្តបន្ទាប់គួរឲ្យកត់សម្គាល់ មកដល់ពេលនេះអណ្តូងសរុបក្នុងខេត្តមានចំនួន ១៩៧.២៧៣ […]
ទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ ( យុវជនដើម្បីវប្បធម៌ជាតិ)
ព្រៃវែង៖ នៅថ្ងៃទី ៧ ខែមិនា ឆ្នាំ២០២២ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែងបានរៀបចំ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ ( យុវជនដើម្បីវប្បធម៌ជាតិ) ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុក សេរីវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធ ក្រុមសិល្បករ សិល្បការិនី។ ថ្លែងនៅក្នុងឱកាសនោះលោក អ៊ុក សេរីវុធ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត បានលើកឡើងថា ទិវាវប្បធម៌ជាតិ៣ មីនា គឺជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលតែងតបានយក ចិត្តទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់ គុណូបការៈ និង ស្នាដៃដ៏ធំធេងនៃបុរស យើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ និង ជាទិវាបង្កើននូវសេចក្តីស្រលាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ ទាំងរូបបី និងអរូបីឲ្យ ស្ថិតស្ថេរគង់ វង្ស។ លោក ប្រធានមន្ទីរ បន្តទៀតថា សម្បត្តិវប្បធម៌ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់បុព្វបុរសយើង គឺជាដួងព្រលឹង និងអត្ត […]