ព័ត៌មានជាតិ

ដោយឃើញបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺសកល កូវីដ-១៩ ឯកឧត្ដម ជា សុមេធី បន្តនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុកពាមរក៍ចំនួន ២០០ គ្រួសារ


ព្រៃវែង៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកខ្លាំងក្នុងបរិបទនៃជំងឺកូវីត១៩ បានឆ្លងរីករាលដាលនៅលើពិភពលោក ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋទើបឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង រួមជាមួយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ២០០ គ្រួសារ នៅភូមិពាមកោះ ឃុំពាមរក៏ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង ឯកឧត្តម ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរនិងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសគ្រួសារក្រីក្រមានជីវភាពបំបាក់ក្នុងបរិបទនៃជំងឺកូវីត១៩ នេះ។

ឯកឧត្តម ទាំងពីរ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំចិញ្ចឹមសត្វ ដាំបន្លែនៅតាមផ្ទះ ឲ្យបានច្រើន ដែលជាផែកមួយជួយកាត់បន្ថយ នៅប្រាក់ចំណូលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនបានមួយកំរិតផងដែ។
ឯកឧត្តមទាំងពីរក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវ គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានល្អដើម្បីបញ្ចៀស និងបង្ការគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទីសាធារណៈរាល់ពេលធ្វើដំណើរម្ដងៗនោះ។
ឯកឧត្តម ទាំងពីរ ក៏បានណែនាំដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ទាំងអស់ត្រូវ បន្ត អនុវត្តចុះផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅវិធានការពារនៃជំងឺកូវី១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ចដើម្បីបង្ការទប់ស្កាត់ក្នុងការរីករាយដែលឆ្លងនៅក្នុងសហគមន៍។

អំណោយរបស់សម្ដេចក្រឡាហោមដែលត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង ២០០ គ្រួសារ នោះដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម ក្រម៉ា ១, សាប៊ូ១ ដុំ, និងថវិកាមួយចំនួនផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *