ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម

Rex (កំពង់ចាម) នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អមដោយអនុប្រធានប្រចាំការ និងសមាជិកអចិន្ត្រៃយ៍បក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ចាម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ស្រុកស្ទឹងត្រង់ រួមនិងថ្នាក់ដឹកនាំ សប្បុរសជន សមាជិក សមាជិកាគណបក្ស ចូលរួមយ៉ាងច្រើនកុះករ នៅទីស្នាក់ការគណបក្សស្រុកចំការលើ។

Read more
ព័ត៌មានជាតិ

សារអំពាវនាវរបស់សម្តេចតេជោ ស្តីពីការធ្វើជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣

  (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារអំពាវនាវ ស្តីពីការធ្វើជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣។​ ជំរឿនកសិកម្មនៅកម្ពុជា នឹងត្រូវធ្វើចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះគឺជាជំរឿនកសិកម្មលើកទី២ នៅកម្ពុជា ស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ច របស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍៖ សហគ្រាសកសិដ្ឋានកសិកម្ម និង គ្រួសារកាន់កាប់កសិកម្មនីមួយៗ ត្រូវចូលរួមសហការក្នុងការផ្ដល់ព័ត៌មានទិន្នន័យដល់មន្ត្រីជំរឿនកសិកម្ម៕ ខាងក្រោមនេះ ជាសារអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ជា សុមេធី និងជំទាវ រួមទាំងសាច់ញាតិ ប្រារព្ធពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសជូន សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងជំទាវ   ជា ផល្គុន  និងឯកឧត្ដម ស សុខា និងជំទាវ  រួមទាំងសាច់ញាតិ ប្រារព្ធពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលជូន សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ភូមិគ្រឹះសម្ដេចអគ្គធម្មពោធិសាលជាស៊ីម ដែលពិធីនេះស្ថិតក្រោមអភិបតីភាពលោកជំទាវ ញ៉ែម សាខន ស ខេង នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។  ទាំងនេះគឺបង្ហាញឲ្យឃើញអំពីការនឹករឭកដឹងគុណ នូបការៈគុណ របស់អ្នកមានគុណ ដែលមានសម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ដែលទទួល មរណៈភាព ទៅនោះ។ ទោះបីជាលោកទាំងពីរបានឃ្លាតឆ្ងាយពីកូនចៅក៏ពិតមែនក៏ប៉ុន្តែ រូបរាងកាយរបស់លោកទាំងពីរហាក់បីដូចជានៅមានជីវិតនៅឡើយ សម្រាប់កូនចៅទាំងអស់គ្នា ដូច្នេះថ្ងៃនេះលោកជំទាវ

Read more
ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ។ គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីជឿទុកចិត្ត តែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៣ នេះ ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានពាំនាំពាក្យរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដាំសួរសុខទុក្ខ សមាជិក សមាជិកា ដែលជាអតីតយុទ្ធជន ក្នុងខេត្តព្រៃវែងផងដែរ ដោយសម្ដេចមិនដែលភ្លេច ឬបោះបង់ពួកគាត់ឡើយ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាល និងចែកអំណោយ ដល់កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ!(Video inside)

បន្ទាប់ពីបានប្រារព្ធពិធីជប់លៀងជូនដល់ នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗកន្លងមកនេះ ជាថ្មីម្តងទៀតនៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋាន ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និង ប្រគល់អំណោយជូនដល់បងប្អូនទាំងអស់ ទុកជាចំណងដៃ អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ ដោយក្នុងនោះម្នាក់ៗទទួលបានអំណោយ០៨មុខរួមមាន៖ ទឹកក្រូចដប០១កេស, ភេសជ្ជៈប៉ូវកម្លាំង ០១កេស, សាប៊ូម្សៅ ០១ថង់, សាប៊ូកក់សក់ ០១ដប, សាប៊ូដុសខ្លួន ០១ដប, ថ្នាំដុសធ្មេញ ០១ដប, ធូបមូស ០១ប្រអប់ និងអាវយឺត០១ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្ញើជូនក្រុមគ្រួសារផងដែរ។  ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ

Read more
ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ចំនួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក គង់ វិសាល និង លោកស្រី!

នារសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ទឹកសុទ្ធអរុណា ចំនួន៥០កេស និង ភេសជ្ជៈប៉ូវកម្លាំងគោជល់ ចំនួន៥០កេស ពី លោក គង់ វិសាល និង លោកស្រី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក ក៏ដូចជាប្រើប្រាស់ជាក់ស្តែង ក្នុងអង្គភាព។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក គង់ វិសាល និង លោកស្រី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ទឹកសុទ្ធ និងភេសជ្ជៈ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕ #PhnomPenhGRK

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ព្រមទាំងថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ បានជាអធិបតីក្នុងកិច្ចប្រជុំ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំខេត្តព្រៃវែង

ឯកឧត្តម ជា សុមេធី និងឯកឧត្តម អ៊ុង សាមី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជាអធិបតីក្នុងកិច្ចប្រជុំ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំនៃសាលាខេត្តព្រៃវែង។ ឯកឧត្តម ជា សុមេធី សូមសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ព្រមទាំងគណៈប្រតិភូទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង នាពេលនេះ។ ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានដាក់ចេញនូវទិសដៅក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” អោយបានមុីងម៉ាត់ ក្នុងគោលបំណងផ្សព្វផ្សាយនូវគោលនយោបាយ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ញា ប៊ុនថន ប្រធានមន្ទីរអញ្ជើញ ដឹក​នាំ​ប្រជុំប្រចាំ​ត្រីមាសរបស់​ក្រុម​ការ​ងារ​ពិសេស​លុបបំបាត់​ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត

(កំពត) ៖ ថ្ងៃទី ២៨  ខែមីនា  ឆ្នាំ២០២៣ ឯកឧត្តម​វេជ្ជបណ្ឌិត​ ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​បានអញ្ជើញ ដឹក​នាំ​ប្រជុំប្រចាំ​ត្រីមាសរបស់​ក្រុម​ការ​ងារ​ពិសេស​លុបបំបាត់​ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត​ ដែលមានការចូល​រួម​ពីលោក​វេជ្ជបណ្ឌិត​ មាស​ ថា​ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ នៅសាល​ប្រជុំ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត​ ។

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ និងសម្ភារមួយចំនួន ចុះសួរសុខទុក្ខ សមាជិក ដែលជួបគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន!

នាល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកសម្ភារចាំបាច់មួយចំនួន រួមនឹង អំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ធូ សាវ៉ន សមាជិកមន្ទីរ កសាងកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជួបទុក្ខដោយសារអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។  ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន ៤លានរៀល, ស័ង្គសី ៥០សន្លឹក, អង្ករ ០៤ការុង, ទឹកសុទ្ធ ០៦កេស, ភេសជ្ជៈប៉ូវកម្លាំងចំនួន ០២កេស, ទឹកក្រូច ០១កេស, ទឹកដោះគោ ០១កេស,

Read more