ព័ត៌មានជាតិ

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ បន្ថែមទៀត

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន១០ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន៦នាក់
២- ស្រុកព្រះស្ដេច ចំនួន៣នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន២នាក់
៤- ខេត្តកំពង់ឆ្នាំង ចំនួន១នាក់
៥- ខេត្តត្បូងឃ្មុំ ចំនួន១នាក់
៦- ស្រុកកំពង់ត្របែក ចំនួន២នាក់
៧- ស្រុកមេសាង ចំនួន១នាក់
៨- ស្រុកពាមជរចំនួន៣នាក់
៩- ស្រុកបាភ្នំ ចំនួន៤នាក់
១០- ស្រុកកញ្ជ្រៀច ចំនួន១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៤នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

adm

Leave a Reply

Your email address will not be published. Required fields are marked *