ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជួយរំលែកការលំបាក ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!

នាព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាំយកអំណោយជា សម្ភារ និងថវិកា ទៅប្រគល់ជូនដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជាម្នាក់ ដែលជួបការលំបាកខ្វះខាត ដោយសារធ្លាក់ខ្លួនមានជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ ហើយប្រពន្ធដែលកំពុងមើលថែទាំគាត់ ក៏ងងឹតភ្នែក និងមានកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ ប្រកបរបរស៊ីឈ្នួលលាងចានតាមហាង និងបោកខោអាវ អោយអ្នកជិតខាង បានប្រាក់បន្តិចបន្តួចទុកសម្រាប់តែមើលថែទាំជំងឺឪពុកម្តាយ។ លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត អាយុ៦៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អតីតធ្លាប់ជាអ្នករួមការងារនៅក្នុងគណកម្មការបើកច្រកព្រំដែន កម្ពុជា-ថៃ ប៉ោយប៉ែត ជាមួយលោក រ័ត្ន ស៊្រាង នាសម័យរដ្ឋកម្ពុជា និងដែលបានបែកគ្នា ជាង៣០ឆ្នាំមកហើយ ស្រាប់តែពេលថ្មីៗនេះ ព័ត៌មានជួបការលំបាកខ្វះខាត របស់លោក

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ចំនួន ៦,៧៩១នាក់

នៅព្រឹកថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន៦,៧៩១នាក់ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មកពី ៤សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជានាថ្ងៃនេះ។សម្តេចតេជោ មានប្រសាសន៍កោតសរសើរក្រុមប្រឹក្សា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ CUS ដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ បើគ្មានធនធានមនុស្សទេ គឺយើងមិនអាចធ្វើអ្វីបានឡើយ ដូច្នេះត្រូវប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ដែលកំពុងបំពេញសេចក្តីត្រូវការលើការអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអប់រំនៅក្នុងប្រទេសកម្ពុជា គឺផ្តើមចេញពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋរាជទូតថ្មី នៃប្រទេសថៃ ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម

នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣នេះ បន្ទាប់ពីជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ដែលជាប់អាណត្តិហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត ឆឺតគៀត អាត់ថាកន ឯកអគ្គរដ្ឋរាជទូតថ្មី នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរាជទូតថៃថ្មី បានឯកភាពគ្នាក្នុងការជំរុញឲ្យគណៈកម្មការព្រំដែនរួម ដើម្បីរៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងសងខាង ក្នុងការចេញចូលរកស៊ី និងត្រួតពិនិត្យព្រំដែននៅកន្លែងចាំបាច់ ដើម្បីជំរុញការឆ្លងកាត់របស់ប្រជាពលរដ្ឋ និងការឆ្លងកាត់ទំនិញ ជាពិសេសដោយចាត់ទុកការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យលឿន ហើយច្រកផ្សេងៗទៀត ក៏ត្រូវជំរុញបើក ដោយពុំរង់ចាំកាលកំណត់នោះទេ។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឯកភាព និងបានឱ្យក្រសួងយុត្ដិធម៌ ពិនិត្យពិចារណាលើការបញ្ជូនអ្នកទោសដោយស្ម័គ្រចិត្តត្រលប់ទៅប្រទេសរបស់គេវិញដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេ គឺថាផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះភាគីថៃ ដែលបានជំរុញការវិនិយោគ ការបណ្តុះបណ្តាលធនធានមនុស្ស និងអរគុណដល់ព្រះអង្គម្ចាស់សុរិនថន ដែលបានផ្ដល់អាហារូបករណ៍

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ គាំទ្រចក្ខុវិស័យ សាលាដូង លើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ!

ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាចុងសប្តាហ៍ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ អាវុធហត្ថ នាំយកអំណោយ រួមនឹងថវិកា ទៅឧបត្ថម្ភដល់ ប្អូនៗកុមារសិស្សសាលាដូង ដែលមានទីតាំងស្ថិតនៅកំពូលភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អំណោយដែលក្រុមការងារ ផ្ដល់ជូនទៅដល់ សាលាដូង រួមមាន៖ ទឹកដោះគោចំនួន២៦កេស, នំកញ្ចប់ ចំនួន០៧កេស, ចង្ក្រានហ្គាសចំនួន០៥, ឆ្នាំងដាំបាយអគ្គីសនីចំនួន០២ រួមនឹងថវិកាចំនួន ១លានរៀល ផងដែរ។ សាលារៀននេះត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយលោក អ៊ុក វ៉ាន់ដេ ដែលមនុស្សទូទៅបានស្គាល់លោកថាជា អ្នកចម្បាំងសំរាម ដែលមានន័យថា “ការយកសំរាមមកកែច្នៃឱ្យក្លាយទៅរបស់មានតម្លៃ និងមានប្រយោជន៍” ដូចជា៖

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្មនិងថ្នាក់ដឹកនាំក្រសួង ជួបពិភាក្សាការងារជាមួយលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា

(ភ្នំពេញ) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង ជួបពិភាក្សាការងារជាមួយលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Sandrine BOUCHER បានពិភាក្សាអំពីកម្មវិធីគម្រោងដែលកំពុងអនុវត្ត និងគម្រោងសម្រាប់ពេលអនាគត ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីការបង្កើតគម្រោងថ្មី ដើម្បីបង្វែជីវភាពអ្នកនេសាទធម្មតាឱ្យក្លាយទៅជាអ្នកជំនួញវារីវប្បកម្ម។ នៅក្នុងការអនុវត្តគម្រោងទៀតសោត ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគ្រប់គ្រងនិងការចំណាយថវិកា ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការសិក្សាពីការដាក់បញ្ចូលគ្នារវាងការទទួលបានកម្ចីនិងការធានារ៉ាប់រង ដើម្បីជួយឱ្យកសិករមានលទ្ធភាពសងត្រលប់។ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីការកាត់បន្ថយនូវថ្លៃដើម និងកម្លាំងពលកម្ម ដូចជាការប្រើប្រាស់ថាមពលសូឡានៅពេលថ្ងៃ និងការប្រើប្រាស់ថាមពលអគ្គិសនីនៅពេលយប់សម្រាប់បូមទឹក ដែលមានតម្លៃទាបសម្រាប់វិស័យកសិកម្ម។ សូមបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា គឺជាដៃគូសហប្រតិបត្តិការមួយចាំបាច់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយក្នុងនោះរួមមានការអភិវឌ្ឍសមត្ថភាព ការស្រាវជ្រាវ និងការបង្កើតថ្មី ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ និងទីផ្សារនាំចេញ៕

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរចាកចេញពីសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ

បន្ទាប់ពីបានស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល២យប់៣ថ្ងៃរួចមក នៅម៉ោង៨.០០នាទី(ម៉ោងនៅម៉ាល់ឌីវ) ត្រូវនឹងម៉ោង១០.០០នាទី(ម៉ោងនៅកម្ពុជា) ព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ឌីវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងឥស្សរជនការទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ឌីវ ជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី គ្រោង នឹងអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង១៥ រសៀល ថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ២០២៣នេះ៕ #ហ៊ុនសែន #HunSen

Read more
ព័ត៌មានជាតិ

ប្រតិបត្ដិករទេសចរណ៍ និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងធ្វើពិធី “បុណ្យអង្ករ”លើកដំបូងនៅខេត្តសៀមរាប !

សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងរៀបចំពិធីបុណ្យអង្ករ រយ:ពេល ៣ថ្ងៃនៅខេត្ដសៀមរាប ដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជាមាស “ស” ខណ:ដែលង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេ លើពិភពលោក”។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធនឹងរៀបចំពិធីបុណ្យអង្ករដំបូងគេនៅខេត្ដសៀមរាប សម្រាប់ឆ្នាំ២០២៣ ដោយមានរយ:ពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប។ ពិធីបុណ្យអង្ករនេះនឹងប្រមូលផ្តុំនូវផលិតផលកែច្នៃពីអង្ករ ការបង្កើតថ្នាលស្រូវពណ៌ខៀវ និងពណ៌មាសទុកសម្រាប់ភ្ញៀវទេសចរណ៍ថតកម្សាន្ត និងការចូលរួមរបស់បវរកញ្ញាអន្តរជាតិ (Miss Planet International) ជាដើម។ សេចក្ដីប្រកាសព័ត៌មានដដែលបានបន្ដថា ការរៀបចំប្រារព្ធបុណ្យអង្ករនេះ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែច្រើន ក្រោមស្មារតី នៃយុទ្ធនាការ “ទស្សនាស្រុកយើង កម្ពុជាស្អាត និងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ”។ជាមួយគ្នានោះ ក៏បានរួមគ្នាផ្សព្វផ្សាយទិសដៅទេសចរណ៍ដ៏មានសក្កានុពល ក្នុងខេត្តសៀមរាប ផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងវប្បធម៌ អរិយធម៌ ដើម្បីបន្តធានាបាននូវភាពធន់ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង” របស់កម្ពុជា និងផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយផលិតផលក្នុងស្រុក ជាការរួមចំណែកថែរក្សា

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី អូន ស្រីពៅ !

នាព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ទឹកសុទ្ធវីតាល់ ចំនួន២០០កេស ពី លោកស្រី អូន ស្រីពៅ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកស្រី អូន ស្រីពៅ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ទឹកសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ

រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ៥ឆាំ្ន ដល់ក្រោម១២ឆ្នាំ និង ជូសទី៦ ដល់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការ សាធារណៈជន ពិសេសប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង មេត្តាជ្រាបថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដឹកនាំប្រកបដោយគតិបណ្ឌិត ប៉ិនប្រសព្វ ឈ្លាសវៃ និងគិតគូរខ្ពស់អំពីសុខភាពប្រជាពលរដ្ឋក្នុងបរិការណ៍ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៣ឆ្នាំឡើង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩នៅទូទាំងប្រទេស និងដើម្បីបន្តបង្កើនភាពសុំនៅក្នុងសហគមន៍ រាជរដ្ឋាភិបាលបានសម្រេចចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ដូសទី៤ ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ និងដូសទី៦ ដល់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ ឡើងបន្ថែមទៀត។ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដាសទី៤

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត់ បាននាំយកបច្ច័យជិត ២៧ លានរៀល ដើម្បីវេប្រគេនព្រះសង្ឃសម្រាប់តម្កល់កសាងនៅក្នុងវត្តឧត្តមព្រៃធំ ក្នុងស្រុកកំចាយមារ

ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានដឹកនាំសមាជិក ក្រុមប្រឹក្សាខេត្ត នាំយកបច្ច័យ ជិត ២៧ លានរៀល ដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់តម្កល់ទុកក្នុងការកសាងនៅក្នុងវត្តព្រៃធំ ក្នុងពិធីបុណ្យផ្កាសាមគ្គី ដែលស្ថិតនៅវត្តឧត្តមព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣។  នៅក្នុងឱកាសនោះដែរឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកំចាយមារ មានឱកាស មានពេលវេលាសម្រាប់ធ្វើធ្វើបុណ្យទាន និងរៀបចំកម្មពិធីផ្សេងៗនេះគឺកើតឡើងបានដោយ ប្រទេសមានសុខសន្តិភាព និងដោយបានការខិតខំស្វះស្វែងរកនៅវ៉ាក់សាំង របស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាក់ជូនដល់ប្អូនប្រជាពលរដ្ឋ គ្រប់វ័យ ដើម្បីប្រឆាំងនឹងជំងឺកូវីដ19 ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានជួបជុំគ្នានាពេលនេះ។  ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរត្រូវអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។ នឹងត្រូវបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតដោយមិនប្រកាន់បក្សពួកនិយមណាមួយឡើយ ធ្វើយ៉ាងណាដើម្បី បំពេញតម្រូវការចាំបាច់ ដែលជាប្រយោជន៍របស់គាត់ឲ្យបានទាន់ពេលវេលា។   

Read more