ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ

រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ៥ឆាំ្ន ដល់ក្រោម១២ឆ្នាំ និង ជូសទី៦ ដល់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការ សាធារណៈជន ពិសេសប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង មេត្តាជ្រាបថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដឹកនាំប្រកបដោយគតិបណ្ឌិត ប៉ិនប្រសព្វ ឈ្លាសវៃ និងគិតគូរខ្ពស់អំពីសុខភាពប្រជាពលរដ្ឋក្នុងបរិការណ៍ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៣ឆ្នាំឡើង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩នៅទូទាំងប្រទេស និងដើម្បីបន្តបង្កើនភាពសុំនៅក្នុងសហគមន៍ រាជរដ្ឋាភិបាលបានសម្រេចចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ដូសទី៤ ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ និងដូសទី៦ ដល់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ ឡើងបន្ថែមទៀត។ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដាសទី៤ ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ។ 

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៥ ដល់កុមារអាយុ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ និងដូសទី៦ ដល់មន្ត្រីជួរមុខ អាជ្ញាធរ និង ប្រជាពលរដ្ឋទូទៅ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *