ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំ តែងលំអរភ្លើង តាមផ្លូវ និងតាមសួនច្បា ដើម្បីទទូលទេវតាឆ្នាំថ្មី និងស្វាគមន៍បងប្អូនប្រជាពលរដ្ឋមកលេងកំសាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសុវត្តភាពខ្ពស់

ព្រៃវែង៖ ដើម្បីអបអរសាទរទទូលទេវតាឆ្នាំថ្មី ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ នេះ រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានរៀបចំ តែងលំអរភ្លើង តាមផ្លូវ និងតាមសួនច្បា ដើម្បីទទូលទេវតាឆ្នាំថ្មី និងទទូលស្វាគមន៍បងប្អូនប្រជាពលរដ្ឋមកលេងកំសាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសុវត្តភាពខ្ពស់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយរដ្ឋបាលខេត្តបានរៀបចំនូវព្រឹត្តិការណ៍ឆ្នថ្មីព្រៃវែងផង ដែរនោះ ឲ្យកានតែសប្បាយរីករាយបន្ថែមទៀត។ 

ការប្រព្រឹត្តទៅបាននេះគឺកើតចេញពីប្រទេសមានសុខសន្តិភាព នឹងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានប្រយុទ្ធប្រឆាំងនិងជម្ងឺកូវិត ១៩ បានដោយប្រជាពលរដ្ឋទូទាំងប្រទេសបានទទូលវ៉ាក់សាំងគ្រប់ៗគ្នា ទើបប្រជាពលរដ្ឋទូទាំងប្រទេស មានឱកាសធ្វើបុណ្យទាន ជូបជុំគ្នា ប្រដោយភាពជឿជាក់។ 

ចំពោះការប្រារព្ធពិធីឆ្នាំថ្មីព្រៃវែងនេះដែរ គឺមានការរៀបចំនូវការប្រគំតន្ត្រី , ប្រដាល់គុណខ្មែរ លេងល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, ការដាក់តាំងបង្ហាញនូវផលិតផលជាតិនិងអន្តរជាតិជាច្រើនស្តង់ និងរៀបចំភ្លើងនៅតាម ដងផ្លូវ តាមសួនច្បារ ដើម្បី ឲ្យមានភាពស្រស់ស្អាត និងទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកទស្សនាលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងរបស់រដ្ឋបាលខេត្តព្រៃវែងនេះប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *