ព័ត៌មានជាតិ

កិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការបូកសរុបលទ្ធផលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង “B” សាលាខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការបូកសរុបលទ្ធផលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង “B” សាលាខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ក៏មានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្ត សរុបចំនួន១៤នាក់។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ បានថ្លែងអំណរគុណដល់រដ្ឋបាល​ខេត្ត​ និងមន្ត្រីជំនាញរបស់រដ្ឋបាលខេត្ត ដែលបានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២១ នេះ។

  • សូមបញ្ជាក់ថា កិច្ចប្រជុំនេះ គឺរដ្ឋបាលខេត្ត បានពិនិត្យបន្ថែមលើករណីដែលនៅសេសសល់ មិនទាន់បានដោះស្រាយ យកមកដោះស្រាយ ជាពិសេស លើការងាររបស់ក្រុមហ៊ុនអគ្គិសនី ការងារចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រឡាយ ផ្លូវ និងផ្លូវលំ។ល។ តាមបណ្តាស្រុកនានា ដោយត្រូវសិក្សា និងស្វែងរកឯកសារពាក់ព័ន្ធទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការកំណត់យន្តការឲ្យបានហ្មត់ចត់ និងពន្លឿនតាមនិតិវិធីច្បាប់ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
adm

Leave a Reply

Your email address will not be published. Required fields are marked *