ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងស្ថាបនាសួនកម្សាន្តថ្មីមួយកន្លែងទៀត នៅខាងមុខសាលាខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្ត

(ត្បូងឃ្មុំ) ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងស្ថាបនាសួនកម្សាន្ត ថ្មីមួយកន្លែងទៀត នៅខាងមុខសាលាខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត សម្រាប់បម្រើដល់ការកម្សាន្ត របស់ភ្ញៀវទេសចរ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ ជុំវិញខេត្ត ចុះពិនិត្យទីតាំង គ្រោងស្ថាបនាជាទីកន្លែងកម្សាន្តថ្មីបន្ថែមទៀត ដើម្បីទាក់ទាញទេសចរណ៍ទាំងក្រុងស្រុក និងក្រៅស្រុក មកទស្សនាកម្សាន្តនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ រួមមាន ៖ កន្លែងកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងប្រគុំតន្ត្រីធំៗ កន្លែងទទួលទានអាហារ និងជាផ្សាររាត្រី ជាដើម នៅខាងមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ខេត្តត្បូងឃ្មុំ គឺជាខេត្តថ្មី ក្នុងចំណោមរាជធានី/ខេត្តទាំង២៥ ស្ថិតនៅទិសបូព៌ានៃប្រទេសកម្ពុជាមានចម្ងាយ ១៥៥ គ.ម

Read more
ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ជម្រុញឲ្យក្មួយៗ សិស្សានុសិស្សប្រឡងជាប់និទ្ទេស A ទាំងអស់ ត្រូវខិតខំសិក្សានូវជំនាញឯកទេស ដែលខ្លួនបន្តនេះឲ្យខ្លាំងបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រទេស និងគ្រួសារ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជុំទាវ ជា ផល្គុន បានមានប្រសាសន៍លើកឡើងថាក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់គ្នានេះ គឺជាធនធានមួយដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យអប់រំក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសនឹងត្រូវខិតខំសិក្សារៀនសូត្រនៅជំនាញឯកទេសដែលខ្លួនចង់បន្តសិក្សានេះឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតដើម្បីធ្វើយ៉ាងណា ជួយអភិវឌ្ឍប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលឯកឧត្តម លោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស (A) ឆ្នាំសិក្សា ២០២១–២០២២ ចំនួន ៦៤ នាក់ រួមទាំងឪពុក-ម្តាយ អ្នកអាណាព្យាបាល និងនាយកសាលា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្មាំ២០២៣ នៅភោជនីយដ្ឋាន សេវេនប្រាយ ឃីន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  ឯកឧត្តម ជា សុមេធី អភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ  ជាក់ស្ដែង សម្ដេចបានណែនាំឱ្យក្រសួងក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ស្បោង សារ៉ាត់ អញ្ជើញសម្ពោធសមិទ្ធផលនានាវត្តឬស្សីទារ ឃុំព្រៃឃ្នេស ស្រុកមេសាង

ព្រៃវែង៖ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ ស៊ាង ឈុនហេង រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តឬស្សីទ្វារ ស្ថិតនៅក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា៖ កត្តាសុខ សន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ មានឱកាសក្នុងការជួបជុំ ធ្វើបុណ្យទានបំពេញនៅសទ្ធារបស់ខ្លួនប្រកបដោយភាពកក្តៅ។ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងបន្ថែមទៀតថា កត្តាសុខសន្តិភាពទាំងអស់នេះក៏កើតចេញពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាជឿជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានខិតខំពុះពារស្វែងរកសុខសន្តិភាពនេះជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបន្ថែមទៀតថា សមិទ្ធផលនានាដែលបានដាក់សម្ពោធឆ្លងប្រើប្រាស់នាថ្ងៃនេះ មាន  កុដិថ្ម ពីរជាន់ប្រក់ក្បឿង (ទំហំ ១២ ម x ១៨ ម) ផ្លូវបេតុងប្រវែង

Read more