ព័ត៌មានជាតិ

សារ​លិខិត​សម្តេច​ហ៊ុន​សែនជូនចំ​ពោះបងប្អូនអ្នកសារ​ព័ត៌មាននិងសា្ថប័នសារព័ត៌មានទាំងអស់ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបា​ល​ក្នុង​កា​រអនុវត្តគោលន​យោ​បាយ

  សារលិខិតប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែននៅព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២១បានឲ្យដឹងថាខ្ញុំសូមកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាននិងសា្ថប័នសារព័ត៌មានទាំងអស់ដែលបានគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍បានទទួលជោគជ័យជាបន្តបន្ទាប់។ជាមួយគ្នានេះដែរទោះបីជាប្រឈមទៅនឹង គ្រោះថ្នាក់នៃការឆ្លងនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏បងប្អូនអ្នកសារព័ត៌មាននៅតែខិតខំពុះពាររាល់ឧបសគ្គប្រឈមនឹងគ្រោះថ្នាក់និងជំនះរាល់ការលំបាកនានាបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានបានរហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋបានដឹងនិងស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជានិងការវិវត្តនៃសភាពការណ៍សកលលោក។ជាពិសេសបានធ្វើការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយនិងរហ័សទាន់ពេលវេលានូវវិធានការរបស់រដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់និងកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ទ្រង់ទ្រាយធំយ៉ាងមានប្រសិទ្ធភាព។សម្តេចហ៊ុនសែនបន្តថាជាមួយគ្នានេះដែរខ្ញុំក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ដល់បងប្អូនអ្នកសារព័ត៌មាននិងស្ថាប័នសារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយមមួយក្តាប់តូចធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាបំភ្លៃសភាពការណ៍ពិតធ្វើឱ្យមានការភ័ន្តច្រឡំនិងបំផុសមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ជាដើម។សកម្មភាពទាំងនេះជាការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាដែលមិនអាចអត់ឱនឱ្យបានហើយត្រូវបានឆ្លើយតបបានទាន់ពេលវេលានិងមានប្រសិទ្ធភាពពីសំណាក់រាជរដ្ឋាភិបាលនិងស្ថាប័នសារព័ត៌មានរបស់យើងដែលធ្វើឱ្យឧបាយកលបោកប្រាស់របស់ពួកគេត្រូវទទួលបរាជ័យជាបន្តបន្ទាប់កិច្ចសហការដ៏ល្អនេះធ្វើឱ្យរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយស្ថាប័នព័ត៌មានដើម្បីរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិរបស់យើង។សម្តេចថ្លែងបែបនេះក្នុងសាលិខិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន»ថ្ងៃទី១១ខែធ្នូឆ្នាំ២០២១នេះ។សូមបញ្ជាក់ថាបងប្អូនអ្នកសារព័ត៌មាននិងស្ថាប័នសារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និង ព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយមមួយក្តាប់តូច ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាបំភ្លៃសភាពការណ៍ពិតធ្វើឱ្យមានការភ័ន្តច្រឡំនិងបំផុសមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ជាដើមគឺមានសារសំខាន់ណាស់ចំពោះជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ពិសេសមានក្រមសីលធម៌ វិជ្ជាជីវៈស្របតាមការណែនាំ របស់ក្រសួងព័ត៌មានក៏ដូចជាគោរពច្បាប់ប្រទេសជាតិ៕សហការី

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលការបង្កើតសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព

ពិធីបិទវគ្គបណ្ដុះបណ្ដាលការបង្កើតសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលការបង្កើតសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលប្រជ៉ំសណ្ឋាគារ LBN ក្រុងកំពង់ចាម ។ គោលបំណងរួមនៃវគ្គបណ្តុះបណ្តាល÷ គឺដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីបង្កើតបរិយាកាសផ្ដល់សេវាសុខភាពប្រកបដោយគុណភាព និងសមធម៌សំដៅលើកកម្ពស់សុខភាព និងសុខមាភាពរបស់ជនទេសន្ដរប្រវេសន៍គ្រប់រូប និងគ្រប់វ័យ។ សិក្ខាសាលាមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ មកពីអន្តរក្រសួងស្ថាប័ន អង្គការដៃគូរពាក់ព័ន្ធរួមមាន÷ ក្រសួងសុខាភិបាល,ក្រសួងមហាផ្ទៃN.C.C.T, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លោកស្រី មកពីតំណាងមន្ទីរសុខាភិបាលខេត្តទាំង៦ រួមមាន÷ ខេត្តស្ទឹងត្រែង,ក្រចេះ,ព្រះសីហនុ,តាកែវ,ស្វាយរៀង និងខេត្តកំពង់ចាម និងតំណាងអង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍នៅកម្ពុជា (IOM) ៕ Chao

Read more
ព័ត៌មានជាតិ

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតចំនួន ២០០នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតចំនួន ២០០នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ជំនាន់ទី០២ នៅប្រទេសអ៊ីស្រាអែល។ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីពាក់ព័ន្ធក៏បានអញ្ជើញចូលរួមអបអរសាទរផងដែរ។ មានមតិសំណេះសំណាលជាមួយនិស្សិតផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុម ហ៊ុន Sedot Negcv Agriculture Training Center (SNAC) ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី២ ទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ លទ្ធផលជាផ្លែផ្កានេះ ក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរ គុណជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហ៊ុន

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមបញ្ជាឲ្យមន្ត្រីជំនាញចុះ​ដោះស្រាយ​ ករណីរំលោភបំពានដីចំណីផ្លូវ​ និងការសាងសង់សំណង់​ប៉ះពាល់ដល់ប្រឡាយទឹក​ក្នុងស្រុកស្ទឹងត្រង់

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ចំពោះ​ករណី​រំលោភបំពាន​ដី​ចំណី​ផ្លូវ​ និងការ​សាងសង់​សំណង់​មួយចំនួនធ្វេី​ឲ្យ​ប៉ះពាល់​ដល់​ប្រឡាយទឹក​ខាងលើ ដែល​ឯកឧត្ដម​សមាជិក​ក្រុមប្រឹក្សាខេត្ត​​ បាបានលើកឡើងថា សូម​ឲ្យ​ ឯកឧត្តម​ ហេង​ វណ្ណនី​ អភិបាល​រងខេត្ត​ ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ ដែលមានមន្ទីរ​រ៉ែ​និង​ថាមពល​ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ រួមនឹង​អាជ្ញាធរ​មូលដ្ឋាន​​ ចុះ​ពិនិត្យ​ ជាពិសេស​គឺត្រូវ​ធ្វើការ​ដោះស្រាយ​នៅនឹងកន្លែង​តែម្ដង​ ប្រសិនជា​ពិនិត្យ​ទៅ​ឃេីញ​ថា​មាន​បញ្ហា​មិនប្រក្រតី​ណាមួយ​នោះ​ ហើយ​ក្នុងនោះ​ក៏ត្រូវ​អញ្ជើញ​គូរភាគី​ រវាង​ដេីម​បណ្តឹង​ និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ផង​ដែរ​ ។ ក្នុង​កិច្ចប្រជុំនេះដែរ​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែ​វិច្ឆិកា និងលេីកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤)​ របស់រដ្ឋបាលខេត្ត។៤-ពិនិត្យ

Read more
ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអ្នកផ្ទុកមេរោគអេដស៍ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១

ព្រៃវែង៖ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ឯកឧត្ដម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា និងជាក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា ដំណាងឯកឧត្ត ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា ដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមប្រធានបទ ៖ ” បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល” ក្នុងការងារឥស្សរជនឆ្នេីមថ្នាក់ជាតិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្រុកគោលដៅចំនួន ៤ គឺស្រុកព្រះស្តេច ស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ និងស្រុកពារាំង ដែលមានកុមារទទូលផលចំនួន ៣៤ នាក់។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានលើកឡើងនូវសារលិខិតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍

Read more
ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក (មកពីសហរដ្ឋអាមេរិក) និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលា ម៉ោង ១៥:០០ ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក (មកពីសហរដ្ឋអាមេរិក) និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ជាបឋម លោកនាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណងនៃជំនួបនាពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។ ទាក់ទងនឹងការវិនិយោគនេះ លោកនាយកក្រុមហ៊ុនបានស្នើសុំការណែនាំពីឯកឧត្តមរដ្ឋមន្រ្តីអំពីដំណើរការនៃការវិនិយោគលើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ និងនាំចេញ។ បន្ទាប់ពីបានជ្រាបពីគោលបំណងរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគោល បំណងអំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងទីផ្សារអន្តរាជាតិ រួមទាំងទីផ្សារអាមេរិកផងដែរ។ ទាក់ទងនឹងគោលបំណងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់ក្រុមហ៊ុនថា៖

Read more
ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្រទានភ្លើងរំលាយព្រះសពសម្ដេចក្រុមព្រះ

នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្រទានភ្លើងរំលាយព្រះសពសម្ដេចក្រុមព្រះនរោត្តម ឬណរិទ្ធ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះមេរុ ឬមេនបូជាព្រះសព ស្ថិតនៅមុខវត្តបុទមវត្តីរាជវរារាម រាជធានីភ្នំពេញ។ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតា ពិធីរំលាយព្រះសពថ្វាយសម្ដេចក្រុមព្រះ នរោត្តម ឬណរិទ្ធ ព្រះប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់មហាក្សត្រ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតនាយករដ្ឋមន្ត្រីទី១ អតីតប្រធានរដ្ឋសភា មានការអញ្ជើញចូលរួមពីសម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធារដ្ឋសភា សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំក្រសួងស្ថាប័នជាតិ និងព្រះញាតិវង្សជាច្រើនអង្គនាក់ទៀត។ សម្ដេចក្រុមព្រះ នរោត្តម ឬណរិទ្ធ គឺជាព្រះរាជបុត្រានៃព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

នៅវិមានសន្តិភាព នាព្រឹក ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ នៅក្នុងជំនួបនោះ សម្ដេចតេជោ និង ឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ាផង ។ សម្ដេចតេជោ និងឯកឧត្តម វុនណា ម៉ោងលីន បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ដើម្បីស្វែងរកមធ្យោបាយ ធ្វើយ៉ាងណាអោយអាស៊ានមានកិច្ចសហប្រតិបត្តិការល្អ មានសាមគ្គីភាពល្អឡើងវិញ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ក៏បានគោរពជូនសម្ដេចតេជោនូវលិខិតរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនសម្ដេចតេជោ ដើម្បីអញ្ជើញសម្ដេចតេជោ

Read more
ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម កិច្ចប្រជុំអន្តរក្រសួងនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា

កម្មវិធីទី៥(ចុងក្រោយ)៖ នៅរសៀលវេលាម៉ោង ៥ និង ៣០ នាទី ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម កិច្ចប្រជុំអន្តរក្រសួងនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យរបាយការណ៍ និងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាប ។ តាមការស្រាវជ្រាវបឋមរបស់រដ្ឋបាលខេត្តសៀមរាបបានរកឃើញការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ ក្នុងខេត្តសៀមរាប មានចំនួន ១៨៧ ទីតាំង ស្មើផ្ទៃដី ប្រមាណ ១,៩៧០.៨២២ ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ៣០ ក្នុងក្រុង-ស្រុកទាំង ០៦ ក្នុងនោះរួមមាន៖ ស្រុកក្រឡាញ់ មានឃុំចំនួន ០២ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១៩

Read more
ព័ត៌មានជាតិ

ឯកឧត្តមជា សុមេធី និងឯកឧត្តម ជាម ចន្ទ័សោភណ្ឌ សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្នុងឱកាសសម្ភោធផ្លូវជាតិលេខ១១និងផ្លូវក្នុុងក្រុងព្រៃវែង

ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំឯកឧត្តម ជា សុមេធី តាងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងសហការីទាំងអស់ សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប ៩៦,៤៨គីឡូម៉ែត្រ និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ដែលបានបង្ហាញពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ក្នុងការបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍ទូទៅ និងដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងពិធីសម្ពោធផ្លូវនេះដែរ ក៍មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិមកពីបណ្តាក្រសួង ស្ថាប័ននានា និងភ្ញៀវអន្តរជាតិ ព្រមទាំងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី​អភិបាលក្រុង ស្រុកទាំង១៣ និងប្រជាពលរដ្ឋសរុបចំនួន ១,០៦៤នាក់ផងដែរ។ ក្នុងពិធីនេះដែរ

Read more