ព័ត៌មានជាតិ

សារ​លិខិត​សម្តេច​ហ៊ុន​សែនជូនចំ​ពោះបងប្អូនអ្នកសារ​ព័ត៌មាននិងសា្ថប័នសារព័ត៌មានទាំងអស់ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបា​ល​ក្នុង​កា​រអនុវត្តគោលន​យោ​បាយ

 

សារលិខិតប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែននៅព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២១បានឲ្យដឹងថាខ្ញុំសូមកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាននិងសា្ថប័នសារព័ត៌មានទាំងអស់ដែលបានគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍បានទទួលជោគជ័យជាបន្តបន្ទាប់។ជាមួយគ្នានេះដែរទោះបីជាប្រឈមទៅនឹង គ្រោះថ្នាក់នៃការឆ្លងនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏បងប្អូនអ្នកសារព័ត៌មាននៅតែខិតខំពុះពាររាល់ឧបសគ្គប្រឈមនឹងគ្រោះថ្នាក់និងជំនះរាល់ការលំបាកនានាបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានបានរហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋបានដឹងនិងស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជានិងការវិវត្តនៃសភាពការណ៍សកលលោក។ជាពិសេសបានធ្វើការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយនិងរហ័សទាន់ពេលវេលានូវវិធានការរបស់រដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់និងកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ទ្រង់ទ្រាយធំយ៉ាងមានប្រសិទ្ធភាព។សម្តេចហ៊ុនសែនបន្តថាជាមួយគ្នានេះដែរខ្ញុំក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ដល់បងប្អូនអ្នកសារព័ត៌មាននិងស្ថាប័នសារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយមមួយក្តាប់តូចធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាបំភ្លៃសភាពការណ៍ពិតធ្វើឱ្យមានការភ័ន្តច្រឡំនិងបំផុសមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ជាដើម។សកម្មភាពទាំងនេះជាការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាដែលមិនអាចអត់ឱនឱ្យបានហើយត្រូវបានឆ្លើយតបបានទាន់ពេលវេលានិងមានប្រសិទ្ធភាពពីសំណាក់រាជរដ្ឋាភិបាលនិងស្ថាប័នសារព័ត៌មានរបស់យើងដែលធ្វើឱ្យឧបាយកលបោកប្រាស់របស់ពួកគេត្រូវទទួលបរាជ័យជាបន្តបន្ទាប់កិច្ចសហការដ៏ល្អនេះធ្វើឱ្យរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយស្ថាប័នព័ត៌មានដើម្បីរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិរបស់យើង។សម្តេចថ្លែងបែបនេះក្នុងសាលិខិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន»ថ្ងៃទី១១ខែធ្នូឆ្នាំ២០២១នេះ។សូមបញ្ជាក់ថាបងប្អូនអ្នកសារព័ត៌មាននិងស្ថាប័នសារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និង ព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយមមួយក្តាប់តូច ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាបំភ្លៃសភាពការណ៍ពិតធ្វើឱ្យមានការភ័ន្តច្រឡំនិងបំផុសមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ជាដើមគឺមានសារសំខាន់ណាស់ចំពោះជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ពិសេសមានក្រមសីលធម៌ វិជ្ជាជីវៈស្របតាមការណែនាំ របស់ក្រសួងព័ត៌មានក៏ដូចជាគោរពច្បាប់ប្រទេសជាតិ៕សហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *