ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាគថវិកា៣.៥លានដុល្លារដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាគថវិកា៣.៥លានដុល្លារដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ ដែលបានបរិច្ចាគថវិកា៣.៥លានដុល្លារ តាមរយៈសម្តេចដើម្បីចូលរួមទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ «នគរទេព» ដែលនឹងប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។   បើយោងតាមប្រសាសន៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងថា «ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីពេទ្យ នគរទេព ដើម្បីព្យាបាលបងប្អូនកើតជំងឺកូវីដ១៩ ចំនួន ៣.៥លានដុល្លារ (បីលានប្រាំសែនដុល្លារ)។ ខ្ញុំមិនអាចរស់នៅតែឯងខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំនេះជាពេលយើងត្រូវសាមគ្គីគ្នា»។ គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត៕

Read more
ព័ត៌មានជាតិ

កម្ពុជា÷អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតហើយបានស្លាប់

អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានស្លាប នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា អ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ គ្រូពេទ្យបានយកសំណាកពីអ្នកជំងឺនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាន។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា អ្នកជំងឺដែលឈានរហូតដល់ស្លាប់នេះ ដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើនបូកជាមួយជំងឺកូវីដ១៩ផង ធ្វើឲ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។ រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយ សារជំងឺកូវីដ១៩ រួមមាន៖ * ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ * ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន

Read more
ព័ត៌មានជាតិ

លទ្ធផលនៃការនាំចញផលិតផលកសិកម្មតាមរយៈខេត្តទាំងពីរខាងក្រោម កម្ពុជាសម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមចំនួន ១ ១៤៦ ៨៤៤ តោន

ភ្នំពេញ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទដោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាពសង្គមបានពេញលេញ ក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ តាមរយៈការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កលក្ខណៈគ្រប់គ្រាន់ក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទទួលបានការរីកចម្រើនគួរជាទីមោទនៈ ហើយទន្ទឹមនឹងនេះប្រជាជនគ្រប់រូបមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកមុខរបររបស់ខ្លួន ជាពិសេសកសិករបានខិតខំធ្វើការពង្រីកការដាំដុះដំណាំគ្រប់ប្រភេទជាមួយនឹងទទួលបានការផ្សព្វផ្សាយបច្ចេកកសិកម្មថ្មីក្នុងការដាំដុះ នៅទូទាំងប្រទេស បានធ្វើឲ្យធ្វើឲ្យកសិផលដែលប្រជាកសិករផលិតបានមានការកើនឡើងឥតឈប់ឈរ ហើយបានធ្វើឲ្យចាល់នៅលើទីផ្សារជារៀងរាល់ឆ្នាំ ។ ដោយពិនិត្យឃើញនូវបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបញ្ចេញកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ ផ្តល់ទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារ សហគ្រាសធន់តូច និងមធ្យមកម្ពុជា សម្រាប់ផ្តល់ឥណទានសម្បទាន ជូនដល់កសិករ រោងម៉ាស៊ីនស្រូវ សហគមន៍កសិកម្ម វារីវប្បករ និងសហគ្រាសធន់តូច និងមធ្យម ដើម្បីប្រមូលទិញកសិផលក្នុងស្រុក សម្រាប់ស្តុក និងការវិនិយោគលើការសាងសង់រោងចក្រកែច្នៃកសិផល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពតម្លៃបន្ថែម បង្កើតឱកាសការងារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងចង្វាក់ផលិតកម្ម និងកំលាំងពលកម្មក្នុងស្រុកឲ្យអស់លទ្ធភាព ។ ទន្ទឹមនឹងនេះ យើងក៏បានពិនិត្យឃើញថា ឥណទានដែលបានផ្តល់ជូនដល់ការកែឆ្នៃផលិតផលក្នុងស្រុកនៅមានកម្រិត បានធ្វើឲ្យសមត្ថភាពក្នុងការប្រមូលទិញស្តុក និងការកែឆ្នៃរបស់កម្ពុជា ពុំទាន់មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រមូលទិញកសិផលពីកសិករដែលផលិតបានដែលមានសន្ទុះកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះឡើយ ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទីផ្សារលក់កសិផលរបស់កម្ពុជា

Read more
ព័ត៌មានជាតិ

ស្ត្រីមេម៉ាយទុរគតម្នាក់ រស់នៅភូមិជីហែ ស្រុកកោះសូទិន ទទួលបានអំណោយផ្ទះមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម !

ស្ត្រីមេម៉ាយទុរគតម្នាក់ រស់នៅភូមិជីហែ ស្រុកកោះសូទិន ទទួលបានអំណោយផ្ទះមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម (កំពង់ចាម) នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មិងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ ព្រះវត្តមាន ព្រះនាគមុនី មេគណខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងមន្ត្រីសង្ឃនៃសាលាគណខេត្ត និងអនុសាខាស្រុក បានអញ្ជើញចុះប្រគល់ផ្ទះលើកដំបូងទី១ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនស្ត្រីមេម៉ាយទុរគត ម្នាក់ ឈ្មោះ ខឹម ណារី អាយុ ៧២ឆ្នាំ រស់នៅ ភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នាព្រឹកថ្ងៃសៅរ៍ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១។ គួររំលឹកថា លោកស្រី ខឹម ណារី ជាអតីតមន្ត្រីកិច្ចការនារីស្រុកកោះសូទិន តាំងពីឆ្នាំ១៩៧៩

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បើកកិច្ចប្រជុំបន្ទាន់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

កំពង់ចាម÷ក្នុងយុទ្ធនាការវាយបកយ៉ាងក្តៅគគុក ពីការវាយលុកនៃមេរោគដ៏កាចសាហាវ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០- កុម្ភៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម-ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នាសាលាខេត្តកំពង់ចាម ឯកឧត្តមអភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីរៀបចំក្រុមការងារចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ដោយឥតគិតថ្លៃ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកអភិបាលក្រុង-ស្រុកទាំង១០ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ តាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា វ៉ាក់សាំងលើកទី២នេះ ខេត្តកំពង់ចាមនឹងទទួលបានពីថ្នាក់ជាតិប្រមាណជា ៥ ម៉ឺនដូស សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងខេត្តប្រមាណ ២ម៉ឺន៥ពាន់នាក់ ដែលមានទីតាំងចំនួន ២៨ កន្លែងនៅទូទាំងខេត្ត ដោយការចាក់លើកទី២នេះ នឹងអាចចាប់ផ្តើមនៅក្នុងអំឡុងសប្តាហ៍ទី១ នៃខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។ ថ្លែងក្នុងកិច្ចបន្ទាន់នោះ ឯកឧត្តម អ៊ុន ចាន់ដា

Read more
ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ រួមនឹង​អភិបាល​រង​ខេត្ត​ បាន​បន្ត​ទទួល​អំណោយ​ពី​សប្បុរសជន​នានា​ ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល

កំពង់ចាម​៖​ នាព្រឹក​ថ្ងៃ​ទី​២៦​ ខែមិនា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ រួមនឹង​អភិបាល​រង​ខេត្ត​ បាន​បន្ត​ទទួល​អំណោយ​ពី​សប្បុរសជន​នានា​ ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបា​ ដេីម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ។ គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​ ដោយលោក​ លី​ ចាន់​ធី​ ប្រធាន​មន្ទីរ​រែ​ និង​ថាមពល​ខេត្តកំពង់ចាម​ ជួយ​ឧបត្ថម្ភ​ ថវិកា​១លានរៀល​ .​ មន្ទីរ​រ៉ែ​ និង​ថាមពល​ ក្រុមហ៊ុន​សហគ្រាស​អាជីវកម្ម​ខ្សាច់​ និង​សេវាករ​អគ្គិសនី​ ខេត្តកំពង់ចាម​ ជួយ​ឧបត្ថម្ភ​ ថវិកា​៤លាន​៥សែន​រៀល​ .​ ដេប៉ូ​លក់​ និង​ចែកចាយ​បន្ត​ឆ្នោត​មហាសំណាង​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ម៉ាស​ចំនួន​១ម៉ឺន​៥ពាន់​ម៉ាស​ អាល់កុល​៣កាន​ មីជាតិ​៤០កេស​ និង​ទឹក​បរិសុទ្ធ​វីតាល់​​ចំនួន​៣០កេស​ .​ ក្រុមហ៊ុន​ ធ្វេលផ្លាស់​ ត្រាស់មី​ អ៉ីវេសមេន​ ឧបត្ថម្ភ​ ម៉ាស​ចំនួន​១ម៉ឺន​ម៉ាស​ ទឹក​បរិសុទ្ធ​ ២០០យួរ​ អាល់កុល​៤កាន​ មីជាតិ​២០កេស​ និង​ម៉ាស៊ីន​វ៉ាស់​កម្ដៅ​ចំនួន​៤គ្រឿង​ .​ សហគ្រាស​

Read more
ព័ត៌មានជាតិ

គណៈកម្មការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ខេត្តព្រៃវែង បានទទួលនូវអំណោយ របស់ឯកឧត្តមបណ្ឌិត ងិន បាណាល់

ខេត្តព្រៃវែង) ព្រឹកថ្ងៃទី២៦ ខែមីនា គណៈកម្មការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ខេត្តព្រៃវែង បានទទួលនូវអំណោយ របស់ឯកឧត្តមបណ្ឌិត ងិន បាណាល់ប្រធានក្រុមការងារឣភិវឌ្ឍយុវជនខេត្តព្រៃវែង ក្នុងនោះសម្ភារ: រួមមាន : ទឹកឣាល់កុល ៣០កាន ស្មេីនឹង ៩០០លីត ម៉ាស់ ៤កេសធំ និងទឹកបរិសុទ្ធឋានសួគ៌បូកគោ២០០កេស។ ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ និងក្រុមការងារ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសុខសុវត្ថិភាពពេលធ្វើដំណើរ ជាពិសេសសូមអោយឃ្លាតចាកឆ្ងាយ ពីជម្ងឺដ៏កាចសាហាវ COVID-19 និងសូមអោយក្រុមគ្រួសាររបស់ឯកឧត្តមបណ្ឌិត ទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Read more
ព័ត៌មានជាតិ

ទឹកក្រូចដប និង មី ជាច្រើនពាន់កេស ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកជូនដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអំណោយអបអរចូលឆ្នាំថ្មី!(video inside)

ទឹកក្រូចដប និង មី ជាច្រើនពាន់កេស ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកជូនដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអំណោយអបអរចូលឆ្នាំថ្មី ជារៀងរាល់ឆ្នាំ អាវុធហត្ថរាជធានីភ្នំពេញ តែងតែបានប្រមូលផ្តុំកម្លាំង មកជួបជុំគ្នា ដើម្បីធ្វើពិធីសំណេះសំណាល និងចែកអំណោយ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ​។ ដោយឡែកនៅក្នុងឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញ ពុំបានធ្វើពិធីជួបជុំកម្លាំងរួម ដូចឆ្នាំមុនៗទេ ព្រោះតែបញ្ហាការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ តែលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏មិនចោលនូវទម្លាប់ចែកអំណោយដល់កងកម្លាំងក្រោមឱវាទ សម្រាប់យកជូនក្រុមគ្រួសារបន្ត ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីផងដែរ។ ជាក់ស្តែង នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញប្រធានមន្ទីរនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ មកទទួលយកទឹកក្រូចដប និង មី ទៅតាមចំនួនទ័ពដែលខ្លួនគ្របគ្រង់ រៀងៗខ្លួន ដើម្បីចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

Read more
ព័ត៌មានជាតិ

រដ្ឋាបាលខេត្តកំពង់ចាម ប្រកាសពីប្រវត្តិដំណើរអ្នក ជំងឺ កូវីដ-១៩ គឺ លោក វ៉ាន់ ណាក្រូ

រដ្ឋាបាលខេត្តកំពង់ចាម ប្រកាសពីប្រវត្តិដំណើរអ្នក ជំងឺ កូវីដ-១៩ គឺ លោក វ៉ាន់ ណាក្រ កំពង់ចាម៖យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ បានបង្ហាញអំពីប្រវត្តិដំណើរអ្នក ជំងឺ កូវីដ-១៩ គឺ លោក វ៉ាន់ ណាក្រូ មានតួនាទី ជា ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ៕

Read more
ព័ត៌មានជាតិ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចបានផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហ.ត

ភ្នំពេញ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះបានលើផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហ. ស្មើនឹង ១៤២,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត លើសពីឆ្នាំមុន ៥២ ០៣១ ហ.ត ។ រីឯការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២១ នេះសម្រេចបានចំនួន ៤៨៦ ៦៤៦ ហ.ត ស្នើនឹង ៧៤,៩២% នៃផ្ទៃដីអនុវត្តបានសរុបចំនួន ៦៤៩ ៥៣៩ ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ២ ១៧៥ ១៩៧ តោន ក្នុងនេះទទួលបានទិន្នផលជាមធ្យមប្រមាណជា ៤,៤៧ តោន/ ហ.ត ។ ដោយឡែកចំពោះ៖ ១) ដំណាំសាកវប្បកម្ម ដូចជាពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក … អនុវត្តបានចំនួន ៣៨

Read more