ព័ត៌មានជាតិ

រដ្ឋមន្ត្រី ស សុខា សម្តែងក្ដីរីករាយយ៉ាងក្រៃលែងចំពោះភាពរីកចម្រើនរបស់សាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ជាពិសេសគុណភាព នៃការបណ្ដុះបណ្ដាល

(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីរីករាយចំពោះវឌ្ឍនភាពយ៉ាងលឿនរហ័ស និងប្រកបដោយគុណភាព ដែលសាកលវិទ្យាល័យជាតិមួយនេះសម្រេចបាន ជាក់ស្ដែងសាកលវិទ្យាល័យមាននិស្សិតទទួលបានជោគជ័យលើការសិក្សាចំនួន ១.៦៩៣នាក់បន្ថែមទៀត ចាប់ពីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ លោកបានចាត់ទុកភាពជោគជ័យនេះថា ជាអ្វីដែលរាជរដ្ឋាភិបាលប្រាថ្នាចង់ឃើញ ទាំងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅកាន់និស្សិតជ័យលាភីទាំងអស់ថា «ចាប់ពីពេលនេះតទៅ ប្អូនៗនឹងក្លាយជាអ្នកជំនាញ ដែលនឹងត្រូវចូលរួមបំពេញការងារជាក់ស្តែង ក្នុងសង្គម តាមគ្រប់រូបភាព។ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនឹងយកចំណេះដឹងទទួលបាននៅទីនេះ ទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព

Read more
ព័ត៌មានជាតិ

លោកវេជ្ជបណ្តិត​ ញា​ ប៊ុនថន​ អញ្ជើញចូលរួមទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​អេដស៍​ ១ធ្នូ​ និង​ទិវា​អន្តរជាតិ​ អ្នក​ស្ម័គ្រ​ចិត្ត​ ៥ធ្នូ​ ២០២៣​ ក្រោម​ប្រធាន​បទ​ «សហគមន៍​តែ​មួយ​ ដឹកនាំ​ឆ្ពោះ​ទៅ​បញ្ចប់​ជំងឺ​អេដស៍​»

(កំពត) ៖ នៅថ្ងៃពុធ​ ទី​០៦​  ខែធ្នូ​  ឆ្នាំ​២០២៣ លោកវេជ្ជ​ ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានអញ្ជើញចូលរួមទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​អេដស៍​ ១ធ្នូ​ និង​ទិវា​អន្តរជាតិ​ អ្នក​ស្ម័គ្រ​ចិត្ត​ ៥ធ្នូ​ ២០២៣​ ក្រោម​ប្រធាន​បទ​ «សហគមន៍​តែ​មួយ​ ដឹកនាំ​ឆ្ពោះ​ទៅ​បញ្ចប់​ជំងឺ​អេដស៍​»ក្រោមអធិបតីភាព​លោកជំទាវ​ យូ​ សុគន្ធ​ អភិបាលរង​ខេត្តកំពត​ និង​ជាអនុប្រធាន​អចិន្ត្រៃយ៍​គណ:កម្មការ​សាខា កាកបាទក្រហម​កម្ពុជា​ ខេត្ត​កំពត​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្ដម​បណ្ឌិត ម៉ៅ​ ធនិន​ អភិបាល​នៃគណៈអភិបាលខេត្ត​កំពត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ។

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

ព្រៃវែង%ព្រឹកថ្ងៃទី៦ធ្នូឆ្នាំ២០២៣កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង រួមមាន៖ ១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ២- ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង ៣- ពិនិត្យ និងអនុម័ត លើកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៤-២០២៦ របស់ខេត្តព្រៃវែង ៤-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តៈ – ការិយាល័យប្រជាពលរដ្ឋ – គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារខេត្ត -គណៈកម្មាធិការលទ្ធកម្មខេត្ត ៥- បញ្ហាផ្សេងៗ។ល។  

Read more
ព័ត៌មានជាតិ

ឯកឧត្តម​ សួន​ សុម៉ាលីន​ ណែនាំមន្ទីរអង្គភាពត្រូវពង្រឹងគុណភាពការងាតាមស្ថាប័នរបស់ខ្លួន​ ក្នុងការបម្រេីផលប្រយោជន៍ជូនប្រជាពលរដ្ឋ

ព្រៃវែង៖​ ឯកឧត្តម  សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ ជំរុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អង្គភាពពាក់ព័ន្ធ ទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីឲ្យការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អសើរស្របតាមយុទ្ធសាស្រ្តចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ការលើកឡើងនេះគឺនៅក្នុងឱកាសដែលឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនោះក៏ការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀត សរុបប្រមាណចំនួន១០០រូប។ នៅក្នុងកិច្ចប្រជុំនោះដែរមន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក កងកម្លាំងទាំងបី បានលើកឡើងអំពីផែនការសកម្មភាពរបស់ខ្លួនដែលអនុវត្តកន្លងមក ដើម្បីបង្ហាញអំពី លទ្ធផលដែលខ្លួនបានអនុវត្តមកនោះជូនគណៈអធិបតីដើម្បីធ្វើការពិនិត្យ និងដាក់ផែនការសកម្មភាពបន្ថែមទៀតដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង

Read more
ព័ត៌មានជាតិ

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!

ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ២៩,៥០៩,០០០រៀល ជូនដល់ គ្រួសារសពលោកអនុសេនីយ៍ត្រី ធូ សុផល សមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ ដែលបានទទួលមរណភាព ក្នុងជន្មាយុ៤៩ឆ្នាំ ដោយជំងឺគាំងបេះដូង។ ថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។ ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍

Read more
ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះប្រចាំឆមាសទី២ ឆ្នាំ២០២៣!

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ព្រមជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតឱ្យមានកម្មវិធីប្រលងកាយសម្បទា នេះឡើង គឺដើម្បីជាការជម្រុញទឹកចិត្តកងកម្លាំងឱ្យប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែងគ្នា។ ជាក់ស្តែងនៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៣នេះ អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការប្រលងកាយសម្បទាប្រចាំឆមាសទី២ ឆ្នាំ២០២៣ នៅក្នុងទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយភាពស្វាហាប់៕

Read more
ព័ត៌មានជាតិ

ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍)

ព្រៃវែង៖ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធពិធីទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍) ដែលមានការអញ្ជើញចូលរួមលោក ហ៊ី ធួក អភិបាលរងខេត្ត និងប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តព្រៃវែង។ លោក ទួន សុគន្ថា នាយករងរដ្ឋបាលសាលាខេត្តបានលើកឡើងថា ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍)នេះក្នុងគោលបំណង ដើម្បីសុវត្ថិភាពជាចម្បងក្នុងការបង្ការមេរោគអេដស៍ គឺជាការប្រើស្រោមអនាម័យ១០០%។ អេដស៍នៅតែជាក្ដីបារម្មរបស់យើងទាំងអស់គ្នា។ គ្មានអេដស៍ គ្មានគ្រឿងញៀនក្នុងសហគមន៍ ជួយជំរុញការអភិវឌ្ឍ ។អាជ្ញាធរឃុំ សង្កាត់ ចូលរួមទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។  សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍។ ទាំងអស់គ្នាចូលរួមជាចលនាជាតិតែមួយក្នុងការទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍។ បុរសវៃឆ្លាតត្រូវសង្វាតធ្វើតេស្តឈាមរកមេរោគអេដស៍។ អ្នកផ្ទុកមេរោគអេដស៍នឹងទទួលបានសេវាសុខភាព និងសង្គមប្រកបដោយសមធម៌។ លោក ហ៊ី ធួក អភិបាលរងខេត្ត និងប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តព្រៃវែង បានអានសាលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

Read more
ព័ត៌មានជាតិ

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី​ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង​

ព្រៃវែង៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី​ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡោ  ជាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត។នៅរសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានលើកឡើងថា សកម្មភាពការងារចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានប្រកាសតំបន់វិនិច្ឆ័យចំនួន ២៦ ភូមិ ស្មើនឹង ៤ ឃុំសង្កាត់, វាស់វែងចំនួន ៣៩,៦៣៥ ក្បាលដី, ប្រមូលទិន្នន័យបានចំនួន

Read more
ព័ត៌មានជាតិ

យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ២១នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង១០០នាក់ផ្សេងទៀត ទូទាំងប្រទេស!

នាព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ ១០៨នាក់ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័ន្ធ Video Conference។ ក្នុងឱកាសនេះផងដែរ យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២៣នេះ មានចំនួន២១នាក់ បានចូលរួមតាម Video Conference ចេញពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីស្តាប់ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ តាមបណ្តាខេត្តទាំង២៤។ ក្រោយពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការសំណេះសំណាលតាម Video Conference ចប់ មេបញ្ជាការ

Read more
ព័ត៌មានជាតិ

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣- ២០២៤

ព្រៃវែង៖ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ មន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ សម្រាប់ជាថ្ងៃចូលរៀនដំបូង របស់ ប្អូនៗ សិស្សានុសិស្ស កូនចៅចូលរៀនសូត្របន្ទាប់ពីការសម្រាក ការសិក្សាអស់រយៈពេលខ្លីកន្លងមកនេះ ដែលពិធីនេះមានការអញ្ជើញចូលរួមលោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ដែលប្រារព្ធធ្វើនៅសាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។ ថ្លៃនៅក្នុងឱកាសនោះដែរលោកស្រី ឆៃ សុគន្ធា  អនុប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានឲ្យដឹងថា វិស័យអប់រំនៅក្នុងខេត្តព្រៃវែងមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយក្នុងនោះដែរលោកស្រីក៏បានលើកឡើងបន្ថែមថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាពីទុតិយភូមិ សម័យប្រឡងថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានសិស្សប្រឡងជាប់ ៦,២៧២ នាក់ ស្រី ៣,៦៣២ នាក់ ស្មើនឹង

Read more