ព័ត៌មានសិល្បះនិងកីឡា

មិនសរសើរមិនបាន! Mbappe យកប្រាក់រង្វាន់របស់ខ្លួនទាំងអស់បរិច្ចាគជួយកុមារក្រីក្រ

បន្ទាប់ពីបញ្ចប់រដូវកាល World Cup 2022 កីឡាករវ័យក្មេង Kylian Mbappe បានសម្រេចចិត្តយកប្រាក់រង្វាន់របស់ខ្លួន ផ្ដល់ជូនដល់មូលនិធិដើម្បីជួយដល់កុមារនៅអាហ្វ្រិក។

ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ក្ដៅគគុកជាមួយអាហ្សង់ទីន Mbappe បានធ្វើឱ្យអ្នកគាំទ្ររាប់សិបលាននាក់សប្បាយចិត្ត និងមានមោទកភាពជាខ្លាំង នៅពេលដែលខ្សែប្រយុទ្ធបារាំងរូបនេះសម្រេចចិត្តបរិច្ចាគប្រាក់រង្វាន់ទាំងអស់ ក្នុងរដូវកាល World Cup ទៅជួយដល់កុមារក្រីក្រ។

យោងតាមការចែករំលែករបស់ Mbappe ជាមួយអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោកបាននិយាយថា លោកនឹងប្រើប្រាស់ប្រាក់រង្វាន់ចំនួន ៤សែនដុល្លារអាមេរិក ដើម្បីបរិច្ចាគដល់មូលនិធិសប្បុរសធម៌ផ្គត់ផ្គង់កុមារខ្សត់ខ្សោយនៅអាហ្វ្រិក។

adm

Leave a Reply

Your email address will not be published. Required fields are marked *