ព័ត៌មានជាតិ

ប្រកាសរបស់រដ្ឋាបាលខេត្តព្រៃវែង ថ្ងៃ១៣ម្សិលមិញបានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩ បន្ថែមទៀត

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩ បន្ថែមទៀ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​១នាក់ ២- ស្រុកស្វាយអន្ទរ ចំនួន ​១២នាក់ ៣-ស្រុកពារាំង ចំនួន ​១០នាក់ ៤- ស្រុកពាមរក៍ ចំនួន ​៧នាក់ ៥- ស្រុកពាមជរ ចំនួន​ ២នាក់ ៦- ស្រុកកំពង់ត្របែក ចំនួន​ ២នាក់ ៧- ស្រុកបាភ្នំ ចំនួន​ ២នាក់ ៨- ស្រុកព្រះសេ្តច ចំនួន ១នាក់ ៩- ស្រុកកញ្ចៀច ចំនួន ១នាក់ ១០-ស្រុកកំចាយមារ ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៩នាក់ខាងលើ

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រួមដំណើរជាមួយមន្ត្រីក្រោមឱវាតបានអញ្ជើញបំពេញបេសកកម្មនៅខេត្តកំពង់ធំ

នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជ មួយដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួង ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណ​អភិបាលខេត្តកំពង់ធំ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកំពង់ធំដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ផលិតកម្មគ្រាប់ស្វាយចន្ទី និងផលិតកម្មបន្លែ។ កម្មវិធីសម្រាប់ដំណើរបេសកកម្មនាថ្ងៃនេះមានដូចខាងក្រោម៖ កម្មវិធីទី១៖ អញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់ ខឹម ណុល ដែលមានទីតាំងនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។ លោក ខឹម សុវណ្ណារិទ្ធ ហៅ ខឹម ណុល (097 4028543 និង 012 905961)

Read more
ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្ក្រីកសិកម្មគាំទ្រលោក ឈា ដែលមានបំណងចង់ពង្រីកផលិតកម្ម ព្រោះយល់ឃើញថាចំណូលនៅមានកម្រិត ប៉ុន្តែសក្តានុពលនៅមាន គួរតែពង្រីកឲ្យបានច្រើនតាមលទ្ធភាព ទាន់មានឱកាស

កម្មវិធីទី៣៖ ឈានចូលកម្មវិធីទី៣ ជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មមកបំពេញការងារនៅខេត្តកំពង់ធំ ។ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យផលិតកម្មបន្លែ (hydroponic) របស់លោក ស៊ុំ ឈា នៅភូមិឈើល្វីង ឃុំតាំងក្រសាំង ស្រុកសន្ទុក។ បន្លែដែលលោក ឈា ដាំមានដូចជា សាលាដ ស្ពៃតឿ ចង្កឹះ ក្នុងផ្ទះសំណាញ់ ចំនួន ៤ មានតូច មានធំ ជាមធ្យមប្រមូលផលបាន ១៥០គ.ក្រ/វគ្គ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញ ហើយក្នុងមួយវគ្គៗ អាចទទួលបានចំណូលពី ៣០-៤០ម៉ឺនរៀល។ លោកបន្តថា ចំណូលនេះ អាចទ្រទ្រង់ជីវភាព ទោះជាយ៉ាងណា លោក ឈា ថានឹងពង្រីកផលិតកម្មបន្ថែមទៀតនាពេល អនាគតដោយសារបន្លែសុវត្ថិភាពមានតម្រូវការខ្ពស់ លក់បានផ្លៃ។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រលោក ឈា ដែលមានបំណងចង់ពង្រីកផលិតកម្ម ព្រោះយល់ឃើញថាចំណូលនៅមានកម្រិត ប៉ុន្តែសក្តានុពលនៅមាន គួរតែពង្រីកឲ្យបានច្រើនតាមលទ្ធភាព ទាន់មានឱកា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជួយឧបត្ថម្ភជូនម្ចាស់ចម្ការ ៤០ម៉ឺនរៀលផងដែរទុកជាទុនបន្ថែមសម្រាប់ពង្រីកផលិតកម្ម។

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងសហការី អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញានក្ខន្ធសពលោក ជុំទាវ ហម អុីម ដែលត្រូវជាភរិយាឯកឧត្តម ប៉ាន់ ប៉េង

នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងសហការី អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមនិងប្រតិភូអមដំណើ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ហម អុីម ដែលត្រូវជា ភរិយាឯកឧត្តម ប៉ាន់ ប៉េង និងជាម្ដាយបង្កើតរបស់លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ ដែលបានទទួលមរណភាពកាលពីថ្ងៃ សោរ៍ ៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:១២ នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ក្នុងឱកាសនោះក៏មានវត្តមានអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាទៅលើប្រពន្ធខ្លួន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនាទៅលើប្រពន្ធខ្លួន។ ជនសង្ស័យមានឈ្មោះ រ៉ន សុខជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត នៅភូមិព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីរូបខ្លួនចេញពីធ្វើការមកដល់ផ្ទះឃើញប្រពន្ធខ្លួនកំពុងអង្គុយហូបគ្រឿងស្រវឹងជុំគ្នាជាមួយអ្នកជិតខាង ខ្លួនពិតជាមានការខឹងសម្បាយ៉ាងខ្លាំង បានបង្កជាអំពើហិង្សាទៅលើប្រពន្ធខ្លួនបណ្តាលឲ្យបែកមុខហូរឈាមសន្លប់ពិតប្រាកដមែន ហើយត្រូវបានម្ចាស់ផ្ទះ រួមនឹងអ្នកជិតខាង ជួយឃាត់ដែរតែមិនឈ្នះ និងបានទំនាក់ទំនងប្តឹងទៅកាន់សមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោធ្វើការឃាត់រូបខ្លួនតែម្តង ៕

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០២នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ធ្វើការបង្ក្រាបបានជាក់ស្តែងនៅចំណុចរោងកម្មករសំណង់ ស្ថិតក្នុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់យកនូវវត្ថុតាងម្សៅក្រាមសថ្លា ចំនួន២០កញ្ចប់ (០១កញ្ចប់ធំ ១៩កញ្ចប់តូច) និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀតផងដែរ។ ជនសង្ស័យទាំង០២មានឈ្មោះ ៖ ១/ឈ្មោះ ឌុក ធែល ភេទ ប្រុស អាយុ ៣២ ឆ្នាំមុខរបរ មិនពិតប្រាកដ (ជួញដូរ និងចែកចាយគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២/ឈ្មោះ តូច វណ្ណៈ ភេទ ប្រុស អាយុ ៣៥មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិថ្មដា សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០២នាក់ខាងលើបានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ៣២នាក់ ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស !

នាព្រឹក ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ព្រមទាំងឱសថបុរាណចិនព្យាបាលក្អក ផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ការពារសួត ឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន០៧គ្រួសារ ស្មើនឹង៣២នាក់ បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ក្នុងភូមិព្រែករទាំង និងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម៖គម្រោងកម្មវិធីទី៦៖ គឺជាគម្រោងមួយថ្មីដែលទើបតែចាប់ផ្តើម មានឈ្មោះថា «គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម»

គម្រោងកម្មវិធីទី៦៖ គឺជាគម្រោងមួយថ្មីដែលទើបតែចាប់ផ្តើម មានឈ្មោះថា «គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម – Agricultural Value Chain Competitiveness and Safety Enhancement Project គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ត្រូវបានរៀបចំបង្កើតឡើង ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើ “ការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មប្រកបដោយភាពប្រកួតប្រជែង” ដែលផលិតផលកសិកម្មនេះរួមមាន ៖ ដំឡូងមី ផ្លែស្វាយ ផ្លែចន្ទី បន្លែ និងមាន់ស្រុក។ គម្រោងនេះត្រូវបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ និងត្រូវអនុវត្តសម្រាប់រយៈពេល ៧ឆ្នាំ (២០២១-២០២៧) ដែលមានថវិកាសរុប ៖ ១១០,០៦ លានដុល្លារអាមេរិក ដែលក្នុងនេះ៖ (១) ថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៧០ លានដុល្លារអាមេរិក, (២) ថវិកាកម្ចីពីមូលនិធិអាស៊ានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (AIF) ចំនួន ៥លានដុល្លារអាមេរិក (៣) ជំនួយឥតសំណងពីមូនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR)

Read more
ព័ត៌មានជាតិ

ថ្ងៃទី១២ម្សិលមិញនេះខេត្តកំពង់ធំរកឃើញវិជ្ជមានកូវីដ-១៩ចំនួន២១នាក់ និងស្លាប់ម្នាក់

ថ្ងៃទី១២ម្សិលមិញនេះខេត្តកំពង់ធំរកឃើញវិជ្ជមានកូវីដ-១៩ចំនួន២១នាក់ និងស្លាប់ម្នាក😭😭😭 🙏សូមបន្តការប្រុងប្រយ័ត្នខ្ពស់។ សូមគោរព ៣កុំ ៣ការពារ អោយបានដាច់ខាត ដើម្បីខ្លួនយើង ក្រុមគ្រួសារយើងនិងសង្គមជាតិយើងទាំងមូល🙏 12-06-2021

Read more
ព័ត៌មានជាតិ

ថ្ងៃទី១២ម្សិលមិញនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់ បន្ថែមទៀត

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់ បន្ថែមទៀ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម: ១- ស្រុកស្វាយអន្ទរ ចំនួន ​១០នាក់ ២- ស្រុកពារាំង ចំនួន ​៣នាក់ ៣-ស្រុកមេសាង ចំនួន ​៣នាក់ ៤- ស្រុកបាភ្នំ ចំនួន ២នាក់ ៥- ស្រុកពាមជរ ចំនួន​ ១នាក់ ៦- ស្រុកពោធិ៍រៀង ចំនួន​ ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២០នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។ ៣ការពារ – ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ – លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល – រក្សាគម្លាតសុវត្ថិភាព

Read more