ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងសហការី អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញានក្ខន្ធសពលោក ជុំទាវ ហម អុីម ដែលត្រូវជាភរិយាឯកឧត្តម ប៉ាន់ ប៉េង

នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងសហការី អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមនិងប្រតិភូអមដំណើ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ហម អុីម ដែលត្រូវជា ភរិយាឯកឧត្តម ប៉ាន់ ប៉េង និងជាម្ដាយបង្កើតរបស់លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ ដែលបានទទួលមរណភាពកាលពីថ្ងៃ សោរ៍ ៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:១២ នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ក្នុងឱកាសនោះក៏មានវត្តមានអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុម ប្រឹក្សាខេត្តកណ្តាល ឯកឧត្តម លៀម សូដា អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ចៅ វង្ស I.K.Team.

adm

Leave a Reply

Your email address will not be published. Required fields are marked *