Related Articles
ឯកឧត្តមអភិបាលខេត្ត បានក្រើនរម្លឹក ដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំបំពេញការងារភារៈរបស់ខ្លួនបានល្អ សម្រាប់ប្រជាពលរដ្ឋ
ព្រៃវែង៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ ខែតុលា ឆ្នាំ២០២២ ដើម្បីឲ្យការងាររបស់អាជ្ញាធរ ក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធកាន់តែល្អប្រសើរឡើងមិនថែមទៀត។ នៅក្នុងឱកាសនោះដែរមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ អភិបាលរងទទូលបន្ទុកទៅតាមផ្នែកនីមួយៗបានធ្វើសេចក្តីរាយការណ៍អំពីផែនការសកម្មភាពការងារដែលខ្លួនបានអនុវត្តរួចមកនោះ។ ឯកឧត្តម អភិបាលខេត្ត បានក្រើនរម្លឹក និងជម្រុញបន្ថែមដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិនានា និងត្រូវអនុវត្តឲ្យបានមឺងមាត់ នូវវិធានការក្នុងការទប់ស្កាត់ និងការបង្រ្កាបអំពើរត់គេចពន្ធ ព្រមទាំង ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន។ ឯកឧត្តម អភិបាលខេត្ត បានណែនាំ អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តពង្រឹងផ្សព្វផ្សាយការងារភូមិ ឃុំមានសុវត្ថិភាព (គ្រឿងញៀន និងល្បែងសុីសងគ្រប់ប្រភេទ) និងត្រូវរួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ជាពិសេស ក្នុងអំឡុងពេលបុណ្យប្រណាំងទូកនាពេលខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក […]
លោក ឧកញ៉ា ជឹម សុខ ត្រូវបានបន្តជាប់ឆ្នោត ជា ប្រធានសភាពាណិជ្ជកម្ម សម្រាប់ខេត្តព្រៃវែង ក្នុងអាណត្តិទី២ លើកទី២ នេះ
ព្រៃវែង៖ បន្ទាប់ពីដំណើរការនៃកាបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តព្រៃវែង ដែលធ្វើឡើងនៅមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ រយៈពេលពេញមួយថ្ងៃ ដោយដំណើរការបោះឆ្នោតនេះ ចាប់ផ្ដើមពីម៉ោង៨ព្រឹក ដល់ម៉ោង ៣ រសៀល ហើយមានការចូលរួម បោះឆ្នោតគាំទ្រពីលោកប្រធាន អនុប្រធាន រួមនិងសមាជិកចាស់ ព្រមទាំងបងប្អូនអាជីវករ ពាណិជ្ជករ និងសេវាករជាច្រើននាក់ផងដែរ។ ដោយក្នុងនោះមានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន១៣ រូប ហើយជាលទ្ធផលក្នុងការរាប់សន្លឹកឆ្នោតបោះឆ្នោតគាំទ្រឃើញថាមានបេក្ខជនចំនួន១១ រូបបានជាប់ ជាសមាជិកសភាពាណិជ្ជកម្មខេត្តព្រៃវែងថ្មី ដើម្បីបំពេញ បន្ថែមសមាជិកចាស់ដែលមានប្រធាន អនុប្រធាន និងសមាជិកនៅក្នុងអាណត្តិចំនួន ៤ រូប ដើម្បីបង្គ្រប់ចំនួន ១៥ រូប។ ក្នុងនោះដែរ លោក ឧកញ៉ា ជឹម សុខ ត្រូវបាន សមាជិក សមាជិការ នៃសភាពាណិជ្ជកម្មខេត្ត បានបោះឆ្នោតគាំទ្រ ឲ្យលោក ឧកញ៉ា ធ្វើជាប្រធានសភាពាណិជ្ជកម្ម សម្រាប់ខេត្តព្រៃវែង ក្នុងអាណត្តិទី២ លើកទី២ នេះ ដើម្បី បន្តដឹកនាំអភិវឌ្ឍន៍វិស័យ ពាណិជ្ជកម្មនៅក្នុងខេត្តព្រៃវែងឲ្យកាន់តែរីកចម្រើនបន្ថែមទៀតសម្រាប់បងប្អូនអាជីវករ ពាណិជ្ជករ សេវាករណ៍ […]
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង៖ គណៈកម្មាធិការ អនុសាខា ក្រុង ស្រុក នៃសាខាកាកបាទក្រហមកម្ពុជា ទាំងអស់ត្រូវពួតដៃគ្នាធ្វើការងារមនុស្សធម៌នេះឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត
ព្រៃវែង៖ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា៖ គណៈកម្មាធិការសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុក ទាំងអស់នៃខេត្តព្រៃវែង ត្រូវចូលរួមពួតដៃគ្នាធ្វើការងារមនុស្សធម៌មួយនេះបន្ថែមទៀត សម្រាប់ធ្វើការឆ្លើយតបដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗទៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែខ្លាំងឡើង ដោយការលើកឡើងនេះគឺនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ និងពិធីប្រគល់-ទទួលថវិកាវិភាគទានសមាជិកភាព និងហឹបសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម ប្រធានគណៈកម្មាធិការ សាខា បានបន្ថែមទៀតថា ចំពោះការងារមនុស្សធម៌ ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយនឹងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាអនុសាខាកាកបាទក្រហមម្ពុជា ក្រុង ស្រុក ទាំងអស់ គឺបាននឹងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបទុក្ខលំបាក ជាវិសេស គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ និង គ្រោះមហន្តរាយផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីធ្វើការឆ្លើយតបនៅ បញ្ហា ដែលគាត់ជួបប្រទះនោះបានទាន់ពេលវេលា។ ឯកឧត្តម […]