ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្ត បានក្រើនរម្លឹក ដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំបំពេញការងារភារៈរបស់ខ្លួនបានល្អ សម្រាប់ប្រជាពលរដ្ឋ

ព្រៃវែង៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ ខែតុលា ឆ្នាំ២០២២ ដើម្បីឲ្យការងាររបស់អាជ្ញាធរ ក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធកាន់តែល្អប្រសើរឡើងមិនថែមទៀត។ 

នៅក្នុងឱកាសនោះដែរមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ  អភិបាលរងទទូលបន្ទុកទៅតាមផ្នែកនីមួយៗបានធ្វើសេចក្តីរាយការណ៍អំពីផែនការសកម្មភាពការងារដែលខ្លួនបានអនុវត្តរួចមកនោះ។ ឯកឧត្តម អភិបាលខេត្ត បានក្រើនរម្លឹក និងជម្រុញបន្ថែមដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិនានា និងត្រូវអនុវត្តឲ្យបានមឺងមាត់ នូវវិធានការក្នុងការទប់ស្កាត់ និងការបង្រ្កាបអំពើរត់គេចពន្ធ ព្រមទាំង ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន។

ឯកឧត្តម  អភិបាលខេត្ត បានណែនាំ អាជ្ញាធរពាក់ព័ន្ធ  ត្រូវបន្តពង្រឹងផ្សព្វផ្សាយការងារភូមិ ឃុំមានសុវត្ថិភាព (គ្រឿងញៀន និងល្បែងសុីសងគ្រប់ប្រភេទ) និងត្រូវរួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ជាពិសេស ក្នុងអំឡុងពេលបុណ្យប្រណាំងទូកនាពេលខាងមុខនេះ។ 

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងមន្ទីអង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរ និងសូមលើកទឹកចិត្តដល់គណៈកម្មការរៀបចំប្រណាំងទូក ង ខេត្តព្រៃវែង ក្នុងការខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ដើម្បីញាំងអោយពិធីប្រណាំងទូកនាពេលឆាប់ៗខាងមុខនេះ ប្រកបដោយសុខសុវត្តិភាព។

គួររំលឹកផងដែរថា ខេត្តព្រៃវែងនិងរៀបចំពិធីប្រណាំងទូកនៅតាមបណ្តោយដងទន្លេខាងមុខចុងប៉ម នៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ហើយបើយោងតាមរបាយការណ៍បណ្ដោះអាសន្នពីគណៈកម្មការរៀបចំប្រណាំងទូក ង ខេត្តព្រៃវែង បានបញ្ជាក់ថា ទូកដែលត្រូវចូលរួមប្រគួតមានចំនួន ៤៧ទូក ក្នុងនោះមានទូក ង ខ្នាតវែងចំនួន ១១ទូក និងទូកខ្នាតអន្តរជាតិចំនួន ៣៦ទូក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *