ព័ត៌មានជាតិ

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង៖ គណៈកម្មាធិការ អនុសាខា ក្រុង ស្រុក នៃសាខាកាកបាទក្រហមកម្ពុជា ទាំងអស់ត្រូវពួតដៃគ្នាធ្វើការងារមនុស្សធម៌នេះឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា៖ គណៈកម្មាធិការសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុក ទាំងអស់នៃខេត្តព្រៃវែង ត្រូវចូលរួមពួតដៃគ្នាធ្វើការងារមនុស្សធម៌មួយនេះបន្ថែមទៀត សម្រាប់ធ្វើការឆ្លើយតបដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗទៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែខ្លាំងឡើង ដោយការលើកឡើងនេះគឺនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ និងពិធីប្រគល់-ទទួលថវិកាវិភាគទានសមាជិកភាព និងហឹបសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២។ 

ឯកឧត្តម ប្រធានគណៈកម្មាធិការ សាខា បានបន្ថែមទៀតថា ចំពោះការងារមនុស្សធម៌ ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយនឹងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាអនុសាខាកាកបាទក្រហមម្ពុជា ក្រុង ស្រុក ទាំងអស់ គឺបាននឹងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបទុក្ខលំបាក ជាវិសេស គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ និង គ្រោះមហន្តរាយផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីធ្វើការឆ្លើយតបនៅ បញ្ហា ដែលគាត់ជួបប្រទះនោះបានទាន់ពេលវេលា។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខា ក្រុង ស្រុក ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ទាំងអស់បានចូលរួម ពួតដៃគ្នា យ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងធ្វើការងារមនុស្សធម៌មួយនេះ បានទទួលជោគជ័យ ល្អប្រសើររយៈពេលកន្លងមកនេះ។ 

បើយោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តដែលបានអនុវត្ត ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខា បាននាំយក អំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ការថែទាំសុខភាពក្នុងសហគមន៍ និងការងារផ្តល់ជំនួយសុខុមាលភាពសង្គម សរុបបានចំនួន ៧៦៥គ្រួសារ ស្មើនឹង ២៥៣លើក ក្នុងនោះគ្រោះដោយ សារគ្រោះមហន្តរាយផ្សេងៗ ចំនួន ២៧៥ គ្រួសារ នាក់ ស្មើនឹង ១០៩លើក មានរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំ ផ្ទះ ១៦៦ខ្នង ស្មើនឹង ១៦៦គ្រួសារ ធ្ងន់ធ្ងរ ៨៣គ្រួសារ មធ្យម ៨២គ្រួសារ និងរបួស ១នាក់ (ភ្លើងឆេះផ្ទះ ២៩គ្រួសារ រន្ទះ បាញ់ស្លាប់ ៤នាក់ បាក់ច្រាំងទន្លេ ៤ខ្នងផ្ទះ ស្មើនឹង ៤គ្រួសារ លង់ទឹកស្លាប់ ២៤នាក់ ស្លាប់ដោយសារជំងឺ ៣២នាក់ គ្រោះថ្នាក់ចរាចរណ៍ ១៣នាក់)ស្លាប់ ៩នាក់ និងរបួស ៤នាក់ (គ្រោះថ្នាក់ឧប្បទវហេតុ ៣នាក់)ស្លាប់ ២នាក់ និងរបួស ១ នាក់ ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍សរុបបានចំនួន ៤៥១គ្រួសារនាក់ ស្មើនឹង ១០៧លើក មាន គ្រួសារក្រីក្រចំនួន ២៦៤គ្រួសារ ជនពិការ ៨នាក់ អ្នកមានជំងឺ ១៧នាក់ អ្នករស់នៅជាមួយគអេដស៍ និងជំងឺអេដស៍ ២៩នាក់ ស្ត្រីមេម៉ាយ ២៦នាក់ ចាស់ជរាឥតទីពឹង ៦៤គ្រួសារ កុមារកំព្រាដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺដស៍ ១៦ខាក់ ស្រ្តីមានផ្ទៃពោះ ១៤ខាក់ ស្រ្តីសម្រាលកូន ១៦នាក់ និងការងារផ្តល់ជំនួយសុខុមាលភាពសង្គម សរុបបានចំនួន ៣៩គ្រួសារនាក់ ស្មើនឹង ៣៧លើក មានគ្រួសារក្រីក្រ ១៩គ្រួសារ ជនពិការ ១នាក់ ស្រ្តីម៉ាយ ៦គ្រួសារ និងចាស់ជរាឥតទីពឹង ១៣គ្រួសារ សាងសង់ផ្ទះបានចំនួន ២៧ខ្នងផ្ទះ និងបង្គន់អនាម័យចំនួន ២៤បង្គន់។

សូមបញ្ជាក់ផងដែរថា៖ គិតត្រឹមថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ នេះសាខាកាកបាទក្រហមកម្ពុជាបានទទួលថវិកាសមាជិកភាព និងហឹបសង្គ្រោះឆ្នាំ ២០២២ ពីមន្ទីរអង្គភាព អនុសាខា ក្រុង ស្រុក បានចំនួន 160,989,100,00៛ (មួយរយហុកសិបលាន ប្រាំបួនរយប៉ែតសិបប្រាំបួនពាន់ មួយរយ រៀល)៕

adm

Leave a Reply

Your email address will not be published. Required fields are marked *