ព័ត៌មានជាតិ

ដំណឹងល្អទៀតហើយ! ម្សិលមុិញជា០៧ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ចំនួន៥នាក់បានជាសះស្បើយថែមទៀត ខណះមិនមានករណីឆ្លងថ្មីទេ Thu/១៧/Dec/២០២០

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ត្រូវបានព្យាបាលជាសះស្បើយ (៥នាក់ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា) ហើយមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣២៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣៨នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *