Related Articles
មន្ទីរសុខាភិបាលខេត្តកំពត ចូលរួមក្នុងសកម្មភាព ពិនិត្យនិងព្យាបាលជំងឺភ្នែក ជូនប្រជាជន ឥតបង់ថ្លៃ ដោយក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរ
(កំពត) ៖ ថ្ងៃ០៣ រោច ខែ ផល្គុន ឆ្នាំ ខាល ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ លោកឱសថ.លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលតំណាង ឯកឧត្តមវេជ្ជ.ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានអមដំណើរលោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត ចូលរួមក្នុងសកម្មភាព ពិនិត្យនិងព្យាបាលជំងឺភ្នែក ជូនប្រជាជន ឥតបង់ថ្លៃ ដោយក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរ KHMER SIGH FOUNDATION ដឹកនាំដោយ លោក សៅ វណ្ណសិរីវុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីរដ្ឋបាលស្រុកកំពង់ត្រាច កម្មវិធីនេះសហការ និងឧបត្ថម្ភដោយឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត សូមបងប្អូនអញ្ជើញមកកុំបីខាន សំរាប់ ថ្ងៃនេះទី០៩ ខែ មីនា ឆ្នាំ២០២៣ នៅបរិវេន សាលាព្រះបីតាជាតិ […]
នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងអញ្ជើញចុះសួរសុខទុក្ខនាំយកនូវថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនផ្តល់ជូនក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩នៅវិឡាល័យហ៑ុន សែន ពារាំង
ព្រៃវែង:ថ្ងៃទី18ខែមិថុនាឆ្នាំ2021ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំ ខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ជូនក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅ់់ វិទ្យាល័យសម្តេចតេជោហ៊ុនសែនពារាំង។ ក្នុងក្នុងពិធីសំណេះសំណាល ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ក្នុងករណីមានអាការ:ដូចជាក្តៅខ្លួន ឬសង្ស័យថាមានជំងឺកូវីដ-១៩ ត្រូវទៅជួបគ្រូពេទ្យយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ ជាមួយនោះ ឯកឧត្តម ប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ នៅពេលជាសះស្បើយ ត្រលប់ទៅផ្ទះវិញ ត្រូវបន្តធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់ រក្សាគម្លាត ដើម្បីរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាសត្រូវឥតស្រមោល កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ និងក្នុងសហគមន៍។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានក្រុមការងារ បានឧបត្ថម្ភអំណោយដល់អ្នកកំពុងព្យាលបាលជំងឺកូវីដ១៩ និងក្រុមគ្រូពេទ្យ រួមមាន៖ -អ្នកជំងឺ ៦៧នាក់ ក្នុងម្នាក់ៗទទួលបាន មី ១កេស, ត្រីខ ៦កំប៉ុង, ទឹកសុទ្ធ ១កេស, […]
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបា និងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ ក្រោមធិបតីភាពសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំឆ្លងនៅថ្ងៃនេះបានបន្តដល់ការពិនិត្យ និងពិភាក្សា ដើម្បីឆ្លងសេចក្ដីព្រាងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។ យោងតាមសេចក្ដីព្រាងប្រកាសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសនេះ មានគោលបំណង កំណត់អំពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចនៅតាមក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ គ្រឹះស្ថានសាធារណៈនិងឯកជន […]