ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តកំពត ចូលរួមក្នុងសកម្មភាព ពិនិត្យនិងព្យាបាលជំងឺភ្នែក ជូនប្រជាជន ឥតបង់ថ្លៃ ដោយក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរ

(កំពត) ៖ ថ្ងៃ០៣ រោច ខែ ផល្គុន ឆ្នាំ ខាល ព.ស.២៥៦៦     ត្រូវនឹង ថ្ងៃទី ០៩  ខែមីនា  ឆ្នាំ២០២៣ លោកឱសថ.លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលតំណាង ឯកឧត្តមវេជ្ជ.ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានអមដំណើរលោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត ចូលរួមក្នុងសកម្មភាព ពិនិត្យនិងព្យាបាលជំងឺភ្នែក ជូនប្រជាជន ឥតបង់ថ្លៃ ដោយក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរ KHMER SIGH FOUNDATION ដឹកនាំដោយ លោក​ សៅ​ វណ្ណសិរីវុទ្ធ​​ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រម៉ាញ់​ និងនេសាទ​ ព្រមទាំងមានការចូលរួមពីរដ្ឋបាលស្រុកកំពង់ត្រាច 

កម្មវិធីនេះសហការ និងឧបត្ថម្ភដោយឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត 

សូមបងប្អូនអញ្ជើញមកកុំបីខាន សំរាប់ ថ្ងៃនេះទី០៩ ខែ មីនា ឆ្នាំ២០២៣ នៅបរិវេន សាលាព្រះបីតាជាតិ ខេត្តកំពត។

adm

Leave a Reply

Your email address will not be published. Required fields are marked *