ព័ត៌មានជាតិ

លោក ឈាង សុវណ្ណារ៉ា ផ្តល់អំណោយដល់គ្រួសារក្រីក្រ ១គ្រួសារ ប្ដីស្លាប់ចោល និងមានកូន ៤នាក់ក្នុងបន្ទុក នៅឃុំព្រៃស្នៀត ស្រុកពារាំង

ព្រៃវែង៖ ដោយក្តីអាណិតអាសូដល់គ្រួសារក្រីក្រ ១គ្រួសារ លោកស្រី ថន លីហ៊ន អាយុ 33ឆ្នាំ ដែលរស់នៅក្នុងភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានប្ដីស្លាប់ចោល និងមានកូន ៤ នាក់ក្នុងបន្ទុក ដែលមានជីវភាពទីទាល់ក្រី ត្រូវបានលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត និងជាប្រធានសមាគមយុវជនទិសអាគ្នេយ៍ប្រចាំខេត្តព្រៃវែង និងលោក ចេម ប្រា អភិបាលស្រុកពារាំង បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដល់ជូនគាត់ដើម្បីជាការចូលរួមចំណែកក្នុងការកាត់បន្ថយជីវភាពគ្រួសាររបស់គាត់បានមួយកំរិត នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងឱកាសនោះលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍សំណេះសំណាល ពាំនាំនៅសេចក្តីសួរសុខទុក្ខពីថ្នាក់ដឹកនាំ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្តម អភិបាលខេត្ត តែងតែនឹករលឹកដល់បងប្អូនជានិច្ចជាកាល។

ឆ្លៀតក្នុងឱកាសនោះ លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង ក៏បានបន្ថែមទៀតថា សម្ភារៈទាំងអស់នេះទោះបីមិនអាចបំពេញតម្រូវការបានយូរក៏ពិតមែន តែអាចជូយសម្រួលការលំបាក់ ដល់គាត់បានមួយរយៈផងដែរ។ លោក អភិបាលរងខេត្ត សូមផ្តាំផ្ញើទៅបងស្រី ត្រូវថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ឲ្យបានជាប់ជាប្រចាំ។

លោក អភិបាលរងខេត្ត បានផ្ដល់ការលើកទឹកចិត្តដល់ប្អូនៗទាំង ៤នាក់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីជាក្មេងល្អ មានចេះដឹង និងថ្ងៃក្រោយក្លាយជាយុវជនគម្រូ សម្រាប់រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។

លោក អភិបាលរងខេត្ត បានឧបត្ថម្ភ មានសម្ភារៈ រួមមាន:
១.អង្ករ ២៥គីឡូក្រាម
២.ទឹកស៊ីអ៊ីវ ២យួរ
៣.ទឹកក្រូច ១កេស
៤.មី ១កេស
៥.ទឹកសុទ្ធ ៤យួរ
៦.ជ្រុញ១ ធុងទឹកកក១ ឆ្នាំង២ ខ្ទះឆា និងវែកឆា១ កន្ទន់ដែក២ ចាន ស្លាបព្រា និងវែកបាយបាយមួយចំនួន
៦.កង់ ២ គ្រឿង ស្មើនឹងថវិកា ១៥០$
៧.ថវិកា ៧២ម៉ឺនរៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *