ព័ត៌មានជាតិ

សម្តេច ធិបតី ហ៑ុន ម៉ាណែត អរគុណជាខ្លាំចំពោះក្រសួងពាក់ព័ន្ធដែលបានជួយសំរួលការពារភ្ញៀវជាតិនិងអន្តជាតិ ក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះខែដែលប្រព្រឹត្តទៅដោយរលូននិងសប្បាយរីករាយបំផុត

 

ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ព្រះរាជពិធីបុណ្យអុំទូក​​បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក បានប្រព្រឹត្តទៅដោយរលូន​និងប្រកប​ដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើត​ស្នាមញញឹមដល់មហាគ្រួសារខ្មែរ​និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី​។

សម្តេចធិបតី បានគូសរំលេចតាមបណ្តាញសង្គមនាព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា នេះថា «ភាពជោគ​ជ័យនេះ​អាចសម្រេចទៅបាន​គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តា​ក្រុមការងារពាក់ព័ន្ធ​ជាពិសេស​កងកម្លាំងគ្រប់ប្រភេទ​ ដែលបានលះបង់ពេលវេលា​និងកម្លាំងកាយចិត្តធ្វើយ៉ាង​ណា​ធានាឱ្យបានសេចក្តីសុខ​ សុវត្ដិភាព​សណ្តាប់ធ្នាប់សាធារណៈ​ និងបង្កលក្ខណ:គ្រប់បែបយ៉ាង​ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត»។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល​ និងក្នុងនាមសម្តេចផ្ទាល់​ សម្តេចធិបតី ថ្លែងអំណរគុណដល់ក្រុមការងារ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ​ខ្ពស់​ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការសម្អាត​ដោយធានាបាននូវសោភ័ណភាព​ និងអនាម័យ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ​សិល្បៈ​ការីនីទាំងអស់​ ដែលបានផ្តល់ផ្ទាំងទស្សនីយភាពរីករាយ​និងការរាំលេងកំសាន្តគ្រប់ទីកន្លែង​ដល់​មហាជន​ ប្រកបដោយភាពស្រស់ស្រាយ​និងសប្បាយអឺងកង។

សូមបញ្ជាក់ថា បន្ទាប់ពីការខកខានអស់រយៈពេលប្រមាណ៣ឆ្នាំជាប់គ្នា ព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែត​ប្រទីប​ និងសំពះព្រះខែ​អកអំបុកដែលជាព្រះរាជបវេណីរបស់ខ្មែរ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិ​ក​រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។ ក្នុងព្រះរាជពិធីរយៈពេល៣ថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួមទាំងអ្នកទេសចរបរទេសផង ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយក្តីរីករាយបំផុត។

ក្នុងនោះគេបានសង្កេតឃើញថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលំអរតាមបរវេណ​ដងទន្លេ​យ៉ា​ងស្រស់បំព្រងសម្រាប់ជាទីទស្សនា និងកម្សាន្ត។ ដោយឡែកសន្តិសុខ សណ្តាប់ធ្នាប់ ក៏ត្រូវបានយក​ចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ និងកងកម្លាំបពាក់ព័ន្ធគ្រប់ប្រភេទ ជាហេតុធ្វើឱ្យព្រះរាជពិធីរយៈ​ពេល៣ថ្ងៃមិន​មាន​បាតុភាពមិនល្អណាមួយកើតឡើងនោះឡើយ។

ទិដ្ឋភាពដ៏រីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ ធ្វើឱ្យគេមើលឃើញពីតម្លៃសុខសន្តិភាព និងសមត្ថភាពនៃការរៀបចំរបស់រាជរដ្ឋាភិបាលប្រកបដោយភាពល្អប្រសើរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *