Related Articles
អបអរសាទរកម្ពុជាថ្ងៃនេះ!អ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ Fri/១៨/Dec/២០២០
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ចំនួន១៥នាក់ និងអ្នកដំណើរចូលមកកម្ពុជាចំនួន២នាក់ ហើយមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ បើតាមក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ រយៈពេល៣ថ្ងៃជាប់គ្នាហើយ ដែលមិនមានករណីឆ្លងថ្មីនៅកម្ពុជា។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣៤១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២១នាក់៕
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៩នាក់,ជាសះស្បើយចំនួន ១០៦នាក់
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៩នាក់,ជាសះស្បើយចំនួន ១០៦នាក់នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ២នាក់ ២- ស្រុកព្រះសេ្ដច ចំនួន ២៥នាក់ ៣-ស្រុកស្វាយអន្ទរ ចំនួន ៤នាក់ ៤- ស្រុកពាមរក៍ ចំនួន ៤នាក់ ៥- ស្រុកកំពង់ត្របែក ចំនួន ៣នាក់ ៦- ស្រុកកញ្ជ្រៀច ចំនួន ៣នាក់ ៧- ស្រុកបាភ្នំ ចំនួន ២នាក់ ៨- ស្រុកមេសាង ចំនួន ២នាក់ ៩- ស្រុកកំចាយមារ ចំនួន ២នាក់ ១០-ស្រុកពារាំង ចំនួន ១នាក់ ១១-ស្រុកសុីធរកណ្តាល ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៩នាក់ […]
ឯកឧត្តម អ៊ុន ចាន់ដា បានចាត់តាំងឲ្យ មន្ត្រីក្រោមឱវាតទទួល និងដឹកជញ្ជូនបងប្អូនពលករមកពីបណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ យកមកធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់ខ្លួន
ឯកឧត្តម អ៊ុន ចាន់ដា បានចាត់តាំងឲ្យ មន្ត្រីឯកក្រោមឱវាតទទួល និងដឹកជញ្ជូនបងប្អូនពលករមកពីបណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ យកមកធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់ខ្លួន (កំពង់ចាម) ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្តរបស់ខ្លួនវិញ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់ឲ្យ លោក កែវ នាឬទ្ធិ អភិបាលរងខេត្ត ដឹកនាំក្រុមការងារខេត្តកំពង់ចាម ដើម្បីទៅទទួល និងដឹកជញ្ជូនបងប្អូនពលករ មកពីបណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងនោះមាន៖ ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ។ លោក កែវ នាឬទ្ធិ អភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងបេសកកម្មនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមការងារ ជាពិសេសក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធលខេមរភូមិន្ទ បានដឹកជញ្ជូនបងប្អូនពលករ មកពីបណ្ដាខេត្តជាប់ព្រំដែន មកកាន់ខេត្តកំពង់ចាម បានចំនួន […]