ព័ត៌មានជាតិ

យោងប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ fri/១១/Dec/២០២០


យោងប្រសាសន៍ដឹកនាំរបស់លោកអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ÷
(ភ្នំពេញ) ÷នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ២០:០០នាទីយប់​ ដល់ម៉ោង​ ២២:៣០នាទីលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារចម្រុះថ្នាក់ខណ្ឌចុះណែនាំ និង​ត្រួតពិនិត្យ​ទីតាំងអាជីវកម្មភោជនីយដ្ឋាន​ អាហារដ្ឋាន បារបារាំង​ និងហាងម៉ាស្សាមួយចំនួន​ ជាលទ្ធផលទទួលបានដូចខាងក្រោម÷
១-សង្កាត់ស្រះចក
-បានពិនិត្យជាក់ស្តែងឃើញថា​ ទីតាំងភោជនីយដ្ឋាន ហ្គោឌិនផាឡេស,​ភោជនីយដ្ឋានស្ពានមាស,​ ភោជនីយដ្ឋាន BK និងភោជនីយដ្ឋាន Epic2 បានគោរពតាមការណែនាំដោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។
២-សង្កាត់ផ្សារថ្មីទី៣
-​បានពិនិត្យជាក់ស្តែងឃើញថា ទីតាំងអាជីវកម្ម​ភោជនីយដ្ឋានមួយចំនួនក្នុង​ និងជុំវិញផ្សារសូរិយាម៉ល បានគោរពតាមការណែនាំដោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។
៣-សង្កាត់ជ័យជំនះ
-បានចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន​ និងបារបារាំង​ អោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីចូលរួមការពារ និងទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩។
៤-សង្កាត់ផ្សារកណ្តាលទី១
-​បានចុះផ្សព្វផ្សាយតាមឡានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដល់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន​ អាហារដ្ឋាន​ បារបារាំង តាមបណ្តោយផ្លូវលេខ៥, ១៣០ និងផ្លូវលេខ១៣៦​ អោយបន្តផ្អាកអាជីវកម្មជាបណ្តោះអាសន្នបន្តទៀតដើម្បីចូលរួមការពារ និងទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩។

adm

Leave a Reply

Your email address will not be published. Required fields are marked *