ព័ត៌មានជាតិ

សមត្ថកិច្ចរដ្ឋាបាលជលផលកំណត់ បាននូវមុខសញ្ញាឆក់ ចំនួន២៨នាក់យកមកធ្វើកិច្ចសន្យា

ក្រចេះ%យោងតាមប្រភពព័ត៌មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការស្រាវជ្រាវសមត្ថកិច្ចជលផលកំណត់បាននូវមុខសញ្ញាឆក់ ចំនួន២៨នាក់ ក្នុងនោះ នៅភូមិចាថ្នោលនិងភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ចំនួន១៧នាក់ និងភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ចំនួន១១នាក់។ បន្ទាប់មកសមត្ថកិច្ចប៉ូលីសប៉ុស្តបានកោះហៅមុខសញ្ញាឆក់ទាំង២៨នាក់ ដើម្បីមកធ្វើការណែនាំ។ ជាលទ្ធផល នាថ្ងៃទី១១និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ មុខសញ្ញាឆក់ចំនួន ១៨នាក់ បានចូលខ្លួនមកទទួលការណែនាំ និងប្រគល់ឧបករណ៍ឆក់ សរុបចំនួន១៦គ្រឿងដល់សមត្ថកិច្ច និងបានធ្វើកិច្ចសន្យាឈប់ប្រើឧបករណ៍ឆក់ត្រីតទៀត។ ចំពោះការទប់ស្កាត់ និងបង្រ្កាបការប្រើឧបករណ៍នេសាទខុសច្បាប់នេះ មានការចូលរួមពីសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ កម្លាំងស្នងការដ្ឋាននគបាលខេត្តក្រចេះ និងអាជ្ញាធរស្រុកសំបូរ និងស្រុកឆ្លូង។ ដោយឡែកមុខសញ្ញាឆក់ចំនួន១០នាក់ដែលមិនបានចូលខ្លួន ខណ្ឌរដ្ឋបាលជលផលក្រចេះ នឹងធ្វើការកោះហៅជាលើកទី២ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។

adm

Leave a Reply

Your email address will not be published. Required fields are marked *