ព័ត៌មានជាតិ

គណៈប្រតិភូប្រទេសវៀតណាម អញ្ជើញ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់រដ្ឋបាលខេត្តព្រៃវែង


ព្រៃវែង៖ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជាសុមេធី អភិបាលខេត្តព្រៃវែង បានទទួលស្វាគមន៍ គណៈប្រតិភូប្រទេសវៀតណាម អញ្ជើញ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់រដ្ឋបាលខេត្តព្រៃវែង ដោយមាន ឯកឧត្តម ផាម ធាន ងា អនុលេខាធិការនៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជន ខេត្តដុងថាប់ ឯកឧត្តម ផាម ហ៊ុយ ថាយ អនុលេខាប្រចាំការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រតិភូតំណាងរាស្រ្តខេត្តតៃនិញ និងឯកឧត្តម វិញ វ៉ាន់ ស៉ឺន អនុប្រធានគណៈកម្មាការធិការប្រជាជន ខេត្តឡុងអាន។ 

ថ្លែងនៅក្នុងឱកាស់នោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសប្រកបនៅ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត និងសូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូ ខេត្តដុងថាប់ ឡុងអាន និងខេត្តតៃនិញ នៃសេវាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបាអញ្ជើញចូលរួមអបអរសាទរជូនពរឆ្នាំថ្មី និងពិសារអាហារសាមគ្គីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពរជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នេះ។ 

ឯកឧត្តម អភិបាលខេត្ត បន្តថា៖ ខេត្តព្រៃវែង ជាខេត្តមួយស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ ជាមួយបណ្តាខេត្តចំនួន៣ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រួមមាន ខេត្តដុងថាប់ ខេត្តឡុងអាន និងខេត្តតៃនិញ។ មានខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ប្រវែង៨៤.២០០ ម៉ែត្រ ក្នុងនោះ ជាប់ ខេត្តដុងថាប់ ប្រវែង៥០.៧៨០ម៉ែត្រ, ជាប់ខេត្តឡុងអាន ប្រវែង ១១.៩២០ ម៉ែត្រ និងជាប់ខេត្តតៃនីញ ប្រវែង ២១.៥០០ ម៉ែត្រ។ ខេត្តព្រៃវែងមានច្រកទ្វារព្រំដែនចំនួន ៦ ក្នុងនោះមានច្រកទ្វារអន្តរជាតិចំនួន ០៣ ច្រកទ្វារ ព្រំដែនទ្វេរភាគីចំនួន ០១ និងច្រកទ្វារតំបន់ព្រំដែនចំនួន០២។ 

ឯកឧត្តម អភិបាលខេត្ត បន្តថា លើការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រៃវែង និងខេត្តដុងថាប់ ឡុងអាន និងខេត្តតៃនិញ គឺឈរលើស្មារតីកិច្ចសហការជាបងប្អូន រវាងប្រទេសទាំងពី(កម្ពុជា-វៀតណាម)។ ជាក់ស្តែងក្នុងអំឡុងពេលនៃការបង្ការ និងទប់ស្តាត់ការរីករាលដានជំងឺកូវិត-១៩ ប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) បានសហការគ្នាអនុវត្តវិធានការសុខាភិបាល បានយ៉ាងល្អប្រសើរ និងសម្រេចបាន លទ្ធផលជោគជ័យ និយាយជារួម និងនិយាយដោយឡែក ថ្នាក់ដឹកនាំខេត្តព្រៃវែង និងថ្នាក់ដឹក ខេត្តដុងថាប់ ឡុងអាន នឹងខេត្តនៃនិញ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ វិធានការរបស់រដ្ឋាភិបាលប្រទេសទាំងពីង នឹងបានសម្របសម្រួលបើកច្រកទ្វារព្រំដែន ដែលជាកត្តាមួយយ៉ាងសំខាន់គាំទ្រការដំណើរការឡើងវិញលើគ្រប់វិស័យ។ ក្នុងរយៈពេលកន្លងទៅនេះ ថ្នាក់ដឹកនាំ អាជ្ញាធរ នឹងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ តែងបានយកចិត្តទុកដាក់ សហការគា្នទៅវិញទៅមក ទទួលបានលទ្ធផលល្អប្រសើរ ដែលជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាព យូរអង្វែង ទាំងការងារ ដឹកនាំ ការអភិវឌ្ឍន៍ ការទំនាក់ទំនង ជាពិសេសសន្តិសុខតាមបន្ទាត់ព្រំដែន ការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច និងការបង្ករលក្ខណៈល្អប្រសើរ ដល់សកម្មភាពនានាក្នុងការប្រកបមុខរបរប្រចាំថ្ងៃ របស់ ប្រជាជននៃខេត្តព្រៃវែង-ដុងថាប់ ឡុងអាន និងខេត្តតៃនិញ។ 

ជារួម ទំនាក់ទំនងជាប្រពៃណ៏រវាង (កម្ពុជា-វៀតណាម) និងដោយឡែក ទំនាក់ទំនងរវាងខេត្ត (ព្រៃវែង-ដុងថាប់ ឡុងអាន តៃនិញ) ក្នុងរយៈពេលកន្លងមកនេះ គឺប្រកបដោយស្មារតីជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុងគោលជំហរ ជាមិត្ត ជាបងប្អូនចំពោះគ្នាទៅវិញទៅមក។ ប្រទេសយើងទាំងពីរតែងតែពង្រឹង និង ពង្រីក ការលើកកម្ពស់ទំនាក់ទំនងឱ្យរីកចម្រើនដល់កម្រិតខ្ពស់ថ្មីបន្ថែមទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿង ដែលស្របទៅនឹងបាវចនានៃការទំនាក់ទំនងប្រទេសទាំងពីរ “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *