ព័ត៌មានសុខភាព និងសម្រស់

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន និងសហការី បានចុះពិនិត្យ​ការផ្តល់​សេវា​សុខាភិបាល​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាព និងពិនិត្យមើលការសាងសង់អាគារមណ្ឌលសុខភាពថ្មី

(កំពត) ៖នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា​ ឆ្នាំ​២០២៣ ឯកឧត្តម​វេជ្ជបណ្ឌិត​ ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​ អមដំណេីរ​ដោយ​លោក​ សោ​ សាមុឺឌី​ ប្រធាន​រដ្ឋបាល​របស់​មន្ទីរ​,លោកប្រធានសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច បានចុះពិនិត្យ​ការផ្តល់​សេវា​សុខាភិបាល​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ និងសួរសុខទុក្ខដល់មន្ត្រីនៅតាមមណ្ឌលសុខភាព និងពិនិត្យមើលការសាងសង់អាគារមណ្ឌលសុខភាពថ្មីរបស់មណ្ឌលសុខភាពបឹងសាលា ​ក្នុង​មូលដ្ឋាន​ស្រុកកំពង់ត្រាច ( មណ្ឌលសុខភាពឬស្សីស្រុកខាងកើត មណ្ឌលសុខភាពបឹងសាលា និងមណ្ឌលសុខភាពឬស្សីស្រុក ) ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *