ព័ត៌មានជាតិ

ផ្ទះក្បឿង​មួយ​ខ្នង​ទំហំ​៨​ម៉ែត្រ គុណ​៨​ម៉ែត្រ ធ្វើ​ពី​ឈើ​ជញ្ជាំង​ស​ង្ក័​សី ត្រូវ​បាន​អគ្គិ​​ភ័យ​​ឆាបឆេះ​នៅ​សល់​តែ​ផេះ​ផង់

ខេត្ត​ព្រៃវែង ៖ ផ្ទះក្បឿង​មួយ​ខ្នង​ទំហំ​៨​ម៉ែត្រ គុណ​៨​ម៉ែត្រ ធ្វើ​ពី​ឈើ​ជញ្ជាំង​ស​ង្ក័​សី ត្រូវ​បាន​អគ្គិ​​ភ័យ​​ឆាបឆេះ​នៅ​សល់​តែ​ផេះ​ផង់ ដោយសារ​តែ​ម្ចាស់ផ្ទះ​អុច​ធូប​សែន​ថ្ងៃសីល​ហើយ​ដើរ​ចោល​អត់​នៅ​មើល​ ។ អគ្គិភ័យ​នេះ​ បាន​ឆាបឆេះ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១៤​ មី​នា នៅ​ចំណុច​ភូមិ​ព្រៃខ្លា​ទី​១ ក្នុង​ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ ។ ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ឈ្មោះ វេ​ង ស្រេង ភេទ​ស្រី អាយុ​៥១​ឆ្នាំ រស់នៅ​ជាមួយ​ចៅ​តូច​ម្នាក់​ក្នុង​បន្ទុក​។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ម្ចាស់ផ្ទះ មុន​ពេល​កើតហេតុ​នោះ គាត់​បាន​រៀបចំ​ផ្លែ​ឈើ​នំចំណី​ដាក់​សែន​នៅ​លើ​ផ្ទះ​ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃសីល ដែល​គាត់​តែ​ធ្វើ​ជា​ប្រចាំ​។ ក្រោយ​ពី​រៀបចំ​នំចំណី​រួច ​គាត់​ក៏​អុច​ធូប​សែន​ដូច​ធម្មតា រួច​ហើយ​ក៏​នាំ​ចៅ​ចុះ​ពី​ផ្ទះ​ដើរទៅ​អង្គុយ​លេង​ផ្ទះ​ញាតិ​ជិតខាង​នៅ​ខាង​មុខ ។

លុះ​មួយសន្ទុះ​ក្រោយមក​ ក៏​ឃើញ​មាន​ផ្សែង​ខ្មៅ​ខ្មូ​ល​ខ្មាញ់​នៅ​លើ​មេឃ​ច្រើន ហើយ​ឃើញ​

ក្មេង​ៗ​​ផ្អើល​ឈូ​​ឆរ​មិនដឹង​មានរឿង​អី ដល់​ពេល​សំឡឹង​មើលទៅ​ផ្ទះ​ខ្លួនឯង​ក៏​ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ទើប​នាំ​គ្នា​ស្រែក​ឆោឡោ​ឡើង អ្នកខ្លះ​នាំ​គ្នា​យក​ទឹក​ទៅ​ជួយ​យ​ពន្លត់ ហើយ​ខ្លះ​ទៀត​ទាក់ទង​ទៅ​សមត្ថកិច្ច​ហៅ​ឡានទឹក​មក​ជួយ ប៉ុន្តែ​ទំ​រាំ​ឡានទឹក​មក​ដល់​ភ្លើង​ឆេះ​ផ្ទះ​អស់​ទៅ​ហើយ​។

លោក​វរសេនីយឯក អ៊ុ​ង ផា​ន អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​បានអោយ​ដឹង​ថា ពេល​ទទួល​បាន​ដំណឹង​ភ្លាម ​លោក​បាន​បញ្ជា​អោយ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អធិការ​ស្រុក ចេញ​ទៅ​ជួយ​អន្តរា​គមន៍​​ភ្លាម​ៗ តែ​ពេល​ទៅ​ដល់​ភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ទើប​ឡានទឹក​មិន​អាច​ជួយ​ស្រោចស្រង់​ផ្ទះ​នោះ​បាន គឺ​បាន​ត្រឹម​បា.ញ់​ទឹក​បញ្ឈប់​ភ្លើង​មិន​អោយ​ឆេះ​រាលដាល​ទៅ​ផ្ទះ​អ្នកស្រុក​ដែល​នៅ​ជិត​នោះ​ប៉ុណ្ណោះ​ ។

លោក​អធិការ​បញ្ជាក់​ថា កំលាំង​នគរបាល​ស្រុក​បាន​ប្រើប្រាស់​ទឹក​អស់​១​ឡាន និង​ប្រើ​រយៈពេល​កន្លះ​ម៉ោង ទើប​អាច​ពន្លត់ភ្លើង​បានជា​ស្ថាពរ ហើយ​តាម​ការ​បញ្ជាក់​របស់​ម្ចាស់ផ្ទះ អគ្គិភ័យ​នេះ​បាន​ខូចខាត​អស់​អង្ករ​៣​បេ ស្រូវ​២​បេ និង​សម្ភារមួយ​ចំនួន​ទៀត​ដែល​សរុប​ជា​តម្លៃ​អស់​ប្រហែល​៥០០០​ដុល្លារ តែ​ទោះ​យ៉ាងណា​អគ្គិ​ភ័យ​នេះ​ មិន​បាន​បណ្តាល​អោយ​មាន​នរណា​ម្នាក់​រង​គ្រោះ​ឡើយ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *