ព័ត៌មានជាតិ

ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣២នាក់​ (ជាសះស្បើយចំនួន៤០នាក់) និងស្លាប់ចំនួន ១នាក់

ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣២នាក់​ (ជាសះស្បើយចំនួន៤០នាក់) និងស្លាប់ចំនួន ១នាក នៅមូលដ្ឋានក្នុងក្រុង-ស្រុកចំនួន១០ ដូចខាងក្រោម

១-ក្រុងព្រៃវែង ចំនួន ៤នាក់
២-ស្រុកស្វាយអន្ទរ ចំនួន ​១១នាក់
៣- ស្រុកព្រះស្តេច ចំនួន ១នាក់
៤-ស្រុកសុីធរកណ្ដាល ចំនួន ៦នាក់
៥- ស្រុកពារាំង ចំនួន ៣នាក់
៦- ស្រុកពាមជរ ចំនួន ២នាក់
៧- ស្រុកកំចាយមារ ចំនួន ១នាក់
៨- ស្រុកពោធិ៍រៀង ចំនួន ២នាក់
៩-ខេត្តកណ្ដាល ចំនួន ១នាក់
១០- រាជធានីភ្នំពេញ ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣២នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

adm

Leave a Reply

Your email address will not be published. Required fields are marked *