(កំពង់ចាម) នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សកម្មភាពចុះពិនិត្យការធ្វើអាជីវកម្មខ្សាច់សំណង់តាមដងទន្លេមេគង្គ របស់ក្រុមហ៊ុនសហគ្រាសដែលមានអាជ្ញាប័ណ្ណអណ្ដូងរ៉ែបើក ការដ្ឋានវាយថ្ម និងដេប៉ូខ្សាច់សំណង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត និងក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះពិនិត្យសកម្មភាពការធ្វើអាជីវកម្មខ្សាច់សំណង់តាមដងទន្លេមេគង្គ រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕
Related Articles
ឯកឧត្តម អ៑ុន ចាន់ដា ចុះពិនិត្យរោងចក្រ លី ឈាងខប បន្ទាប់ពីរកឃេីញវីជ្ជមានកូវីដ-១៩ លេីកម្មករ៧នាក់ និងអ្នកប៉ះពាល់ជាង២០០នាក់ នៅស្រុកបាធាយ
កំពង់ចាម ៖ បន្ទាប់ពីទទួលលទ្ធផលវិជ្ជមានកូវីត-១៩ លើកម្មករ កម្មការិនី ចំនួន៧នាក់ និងអ្នកប៉ះពាល់ជាង២០០នាក់ នៅរោងចក្រ លី ឈាងខប ស្ថិតនៅក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាបន្ទាន់ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងបន្តចុះពិនិត្យស្ថានភាពបិទខ្ទប់ ភូមិអកទៀង ស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានពលរដ្ឋវិជ្ជមានកូវីដ-១៩ ដេីម្បីដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ក្នុងការគ្រប់គ្រងស្ថានការណ៍ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះផងដែរ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកម្មករ កម្មការិនី ចំនួន ៧នាក់ ក្នុងនោះក៏មានអ្នកពាក់ព័ន្ធជាង២០០នាក់ ដែលចាំបាច់ត្រូវឲ្យរោងចក្រកាត់ដេរ លី ឈាងខបនេះ ផ្អាកសកម្មភាពជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ដេីម្បីឲ្យកម្មករកម្មការិនីពាក់ព័ន្ធទាំងនោះ ធ្វើចត្តាឡីស័កតាមការកំណត់ […]
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនទ្រព្យជូន ប្រជាពលរដ្ឋ ចំនួន ៦៥គ្រួសារ កំពុងរស់នៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោម អធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក សារិន វណ្ណា ប្រធានមន្ទីរដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលរាជធានីភ្នំពេញ
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនទ្រព្យជូន ប្រជាពលរដ្ឋ ចំនួន ៦៥គ្រួសារ កំពុងរស់នៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោម អធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក សារិន វណ្ណា ប្រធានមន្ទីរដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលរាជធានីភ្នំពេញ។ ថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសាលាខណ្ឌដូនពេញ៕
មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខ សមាជិក មានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
នារសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក ណឹម វន្នី សមាជិកអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងសម្រាកព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យ។ ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាចំនួន ២លានរៀល, ទឹកសុទ្ធ២កែស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈប៉ូវកម្លាំង០១យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕