ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ​និងលោកជំទាវ បាននាំយកសម្ភារៈបរិក្ខាប្រគេនព្រះសង្ឃ​ ដែលគង់នៅវត្តសំសមី​ ក្រុងព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត​ និងលោកជំទាវ ជា ផល្គុន បានអញ្ជេីញនាំយកសម្ភារៈបរិក្ខា ចង្ហាន់ប្រគេនព្រះសង្ឃ​ ដែលគង់នៅវត្តសំសមី​ ស្ថិតក្នុងក្រុងព្រៃវែង ដើម្បីបង្សុកូលឧទ្ទិសកុសលជូនដល់ សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម និងលើកទឹកចិត្តដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការ ដែលបានចូលរួម រៀបចំនៅក្នុងព្រឹតការឆ្នាំថ្មីព្រៃវែង ដែលរដ្ឋបាលខេត្តព្រៃវែងបានរៀបចំនោះ។ ​ ចំពោះសម្ភារៈបរិក្ខា ចង្ហាន់ នោះ ក៏បានវេប្រគេនដល់ព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំង ៧ សន្តាន ដែលបានពលីកម្ម ជូនជាតិមាតុភូមិ ជាពិសេស សូមឧទ្ទិសមហាកុសល ផលបុណ្យដល់ ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ដែលសម្ដេចបាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ ពេញមួយជីវិតដើម្បីទទួលបាននូវ

Read more
ព័ត៌មានស៊ើបអង្កេត

ឈ្មួញឈើឈ្មោះ មករា នៅតែមានសម្ថភាពប្រមូលទិញឈើយកលក់ឲ្យវៀតណាមយ៉ាងពេញបន្ទុកដ៍ដែល

រតនគិរី÷ឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ការពាឧន្យានជាតិវិរះជ័យនិងព្រៃដែនជំរកនានាក្នុង ខេត្តរតនះគិរីតាមអំពើចិត្តសមត្ថកិច្ចជំនាញនៅពីក្រោយខ្ន ងបទល្មើសព្រៃឈើចាប់តាំងពីថ្ងៃទី២៥.០៤.២០២២រហូតដល់ថ្ងៃទី ២៨ខែ ០៤ ឆ្នាំ ២០២២នេះនៅដំណើរការដឹកជញ្ជូនទៅវៀតណាមជារៀងរាល់ថ្ងៃនៅឡើយទេ។ ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកវេីនសៃ ខេត្តរតនះគិរី បានឲ្យដឹងថា ឧឧក្រិដ្ឋជនព្រៃឈើម្នាក់ឈ្មោះមករា នឹង បក្សពួកនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃនានា ក្នុងស្រុកវេីនសៃ តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តរតនះគិរី បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាននៅតំបន់នោះ ទេនោះគឺឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា មិនអាចដឹកជញ្ជូនឈើចេញរបស់ខ្លួនបានទេ។ បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញខ្លះផង ព្រោះអីលោក ប្រធានបរិស្ថានខេត្តរតបះគិរីតែងតែបើកដៃឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងទៀតថាឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា បានប្រើប្រាស់រថយន្តសាំយ៉ុង និងរថយន្តកែច្នៃខ្នាតយក្សជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីព្រៃការពានានា និង ចូលមកស្តុកទុកក្នុងឃ្លាំងរបស់ខ្លួននៅចំណុចអូរតាផេងឃុំ បឹងកន្សែង ក្រុងបានលុង ដោយសេរី។ សមត្ថកិច្ចអាវុធហត្ថខេត្តមិនហ៊ានប៉ះពាល់ឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករានោះទេហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក៏មិនហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះដែរពីព្រោះបានផលប្រយោជន៍អស់ហើយ។ ដូច្នេះហើយទើបឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករានៅអាចបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ និងតំបន់ព្រៃនានាក្នុង ខេត្តរតនះគិរីយ៉ាងគឃ្លើន ហើយមិនប្រឈមនឹងការបង្ក្រាបឡើយ។ មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា ថ្មីៗកន្លងទៅនេះសមត្ថកិច្ចអាវុធហត្ថក្រោមការបញ្ជារបស់លោក ថាវយេន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនះគិរីបានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើកំបុិច កំប៉ុក ជាបន្តបន្ទាប់។ ប៉ុន្តែចំពោះឧក្រិដ្ឋជនព្រៃឈើឈ្មោះមករា ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់នានា ចូលមកដេប៉ូរបស់ខ្លួននៅចំណុចអូរតាផេង ឃុំ

Read more
ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាត ឲ្យ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង សមាជិកការិយាល័យ នយោបាយបក្សកុំម្មុយនីស្តវៀតណាម ជួបសម្តែងការ គួរសម

ភ្នំពេញ÷សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាត ឲ្យ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យ នយោបាយបក្សកុំម្មុយនីស្តវៀតណាមនិងជាលេខាបក្សរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការ គួរសមនៅព្រឹកថ្ងៃពុធទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូមមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍឥតឈប់ឈររបស់ រាជធានីភ្នំពេញក៍ដូចជាកម្ពុជាទាំងមូល។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៍ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ឋប្រឆំាងជំងឺកូវីដ-១៩ ដែលបាននាំអោយកម្ពុជាបើកប្រទេស និងសង្គមសេដ្ឋកិច្ចឡើងវិញ ដោយបានធ្វើអោយកំណើនសេដ្ឋកិច្ចមានការកើនឡើងគួរអោយកត់សម្គាល់។ ឯកឧត្តមប្រធានគណៈប្រតិភូបាន ជូនពរកម្ពុជាអោយទទួលបានជោគជ័យនៅក្នុងការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ការបាះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង បានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាបន្តទៀតនៅក្នុងការផ្លាស់ប្តូរទស្សនកិច្ច គ្រប់កម្រិត និងបទពិសោធន៍ នានាដូចជាការកសាងច្បាប់ និងការពង្រឹង គាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី នៅលើឆាកអន្តរជាតិ។ នៅក្នុងឱកាសនោះ

Read more
ព័ត៌មានសន្តិសុខសង្គម

លោក មួង ដារ៉ាប្រធានសាខាគយខេត្តព្រៃវែង បណ្ដោយឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្ត ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង

ព្រៃវែង÷បើតាមការបង្ហើបពីមន្រ្តីគយនៅខេត្តព្រៃវែង បានឲ្យដឹងថា បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ ក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក មួង ដារ៉ា បណ្ដោយឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយពេញទំហឹងដោយបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។ សូម្បីតែឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តព្រៃវែង ផ្លូវជាតិលេខ1 ភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ក៏លាតត្រដាងអំពើពុករលួយរបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ដែរ។ ប្រភពស្និទ្ធនឹងលោក​ មួង ដារ៉ា បានឲ្យដឹងថា ដោយសារតែចំណាយដើមទុនអស់ច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តព្រៃវែង ទើបលោក មួង ដារ៉ា ប្រើគ្រប់វិធីដើម្បីប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់។ ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់ពេលនេះគឺលោក មួង ដារ៉ា មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មេៗគយតាមច្រកព្រំដែនក្នុងខេត្តព្រៃវែង នោះទេ។ ដូច្នេះហើយទើបប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ក៏ដូចជាប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី និងប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិកោះរកា ល្បីល្បាញកាន់តែខ្លាំងរឿងពុករលួយ។ តាមប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា លោក

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី

នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។ ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។ ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះប្រទេសកម្ពុជាដែលទទួលបាននូវភាពជោគជ័យចំពោះការទប់ស្កាត់ការចម្លងរាលដាលនៃជំងឺ Covid 19 ។ ប្រទេស អ៊ីតាលី ពិតជារីករាយក្នុងការផ្ដល់នូវអំណោយវ៉ាក់សាំងនេះ ដើម្បីរួមចំណែកជាមួយកម្ពុជាក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ19 បន្ថែមទៀត ជាពិសេសក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋកម្ពុជា។ សម្ដេច ហ៊ុន សែន ពិតជារីករាយនិងអរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអ៊ីតាលីដែលបានផ្ដល់វ៉ាក់សាំងមកដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានៅពេលនេះ។ តាមរយៈវ៉ាក់សាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យកម្ពុជាសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 ជាពិសេសឈានទៅដល់ការបើកដំណើរការប្រទេសជាតិឡើងវិញ តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ មក ហើយជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបមួយប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣

នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។ ក្នុងជំនួបនេះផងដែរ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួអាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ដោយបានអនុញ្ញាតឲ្យបានជួបសំដែងការគួរសមផង និងស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាផង ។ អ្នកឧកញ៉ា ចេន ហ្ស៊ី បានគោរពជម្រាបជូនសម្ដេចតេជោពីអាជីវកម្មរបស់ក្រុមហ៊ុនខាងលើ ដែលរួមមាន៖ វិស័យឧស្សាហកម្មរ៉ែ, ហេដ្ឋារចនាសម្ព័ន្ធ, អចលនវត្ថុ, ពាណិជ្ជកម្មសំណង់ឡូជីស្ទីក, មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។ អ្នកឧកញ៉ា ចេន ហ្ស៊ី

Read more
ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ជាមុខសញ្ញាធាក់ផ្តួលប្លន់យកម៉ូតូ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន(Video inside)

ភ្នំពេញ÷នៅវេលាម៉ោង១១:៤៤នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌខណ្ឌសែនសុខ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចក្នុងទីតាំងអ៊ិនធើណែតមួយកន្លែង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធធាក់ផ្តួលប្លន់យកម៉ូតូ នៅចំណុចផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ វ៉ាន់ សុខវិច្ឆិកា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលាម៉ោង០៤:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះបាន ចេញពីញ៉ាំអីនៅម្ដុំផ្សារដីហុយ រួចធ្វើដំណើរ តាមបណ្ដោយ ផ្លូវ ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ឆ្ពោះទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក ស៊ីរូស ពណ៌ ខ្មៅក្រហម គ្មានស្លាកលេខ បានជិះតាមពីក្រោយធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ម៉ាក ប៊ីត

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។ នៅក្នុងជំនួបនោះ សម្ដេចតេជោ​ ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយនឹង​ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបនៅទីក្រុងភ្នំពេញនាពេលកន្លងមក។ នាយករដ្ឋមន្ត្រីនៃទាំងពីរក៏បានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះដែលប្រទេសទាំងពីរបានប្រារព្វឡើងដូចគ្នា។ ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ពីការសន្យាក្នុងការផ្ដល់ជំនួយ ជាពិសេសជាជំនួយរថយន្តផ្នែកវេជ្ជសាស្ត្រ ដែលបានដោះស្រាយដល់រដ្ឋាភិបាលឡាវរួចមកហើយនោះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវ ដូចជាការជួយផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជារថយន្តដឹកវ៉ាក់សាំង covid 19 រួមទាំងថវិកាមួយចំនួនទៀតផងដែរ ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ19នេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា អ្វីដែលយើងបានពិភាក្សាក្នុងជំនួបនៅទីក្រុងភ្នំពេញនោះ ពេលនេះរដ្ឋាភិបាលទាំងពីរកំពុងជំរុញការអនុវត្តជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ប្រជាជនឡាវក៏បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវនារយៈពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ នេះ។ ឯកឧត្តម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh)​ ក៏បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយ

Read more
ព័ត៌មានជាតិ

ផ្ទះចំនួន ២ ខ្នងដែលមានលេខរៀងទី១៥៩-១៦០ និងបង្គន់អនាម័យ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់គ្រួសារក្រីក្រ ចាស់ជរា នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង

ព្រៃវែង៖  នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តសាខា និងក្រុមការងារអនុសាខាស្រុកកញ្ជ្រៀច អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំង និងដំបូលប្រក់ស័ង្កសី និងបង្គន់អនាម័យ ចំនួន ២ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅភូមិគោកគង់កណ្តាល ឃុំគោកគង់លិច និងភូមិគោកក្រសាំង ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលឯកឧត្តម និងសម្តេច តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:

Read more
ព័ត៌មានជាតិ

ផ្លូវមួយខ្សែក្នុងក្រុងព្រៃវែងដែលមានប្រវែង ៣,៥០០ ម៉ែត្រ ត្រូវបានស្ថាបនា ឡើងវិញដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ

ព្រៃវែង៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានដឹកនាំក្រុមការងារ អាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវឡើងវិញដែលមានប្រវែង ៣,៥០០ ម៉ែត្រស្ថិតនៅក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកក៏ដូចជាការដឹកនៅកសិផលកសិកម្ម កសិផលនេសាទ ពងទា របស់គាត់ដែលផលិតបានទៅលក់នៅទីផ្សារជាដើម។ លោក ម៉ននី បណ្ឌិត អភិបាលក្រុង ក៏បានលើកឡើងថា៖ ផ្លូវនេះកាលពីមុនគឺជាប្រភេទផ្លូវលំហើយមានសភាពតូចចង្អៀតហើយពិបាកក្នុងការធ្វើដំណើរបន្ទាប់មកនៅឆ្នាំ២០១១ ក៏ត្រូវបានកសាងទៅជាប្រភេទផ្លូវកៅស៊ូ ក៏ប៉ុន្តែផ្លូវនេះត្រូវបានខូចខាត និងនៅតែចង្អៀតដ៏ដែល។ហើយមកដល់ពេលនេះផ្លូវនេះគឺរាជរដ្ឋាភិបាល បានជួសជុលឡើងវិញដើម្បីឲ្យមានសភាពធំទូលាយជាងមុនដោយមានទទឹងចំនួន ៨ ម៉ែត្រ និងបណ្ដោយ ៣,៥០០ ម៉ែត្រដែលជាផ្លូវក្រាលកៅស៊ូ DBST។ ហើយផ្លូវនេះដែរគឺជាផ្លូវមួយដ៏សំខាន់សម្រាប់តភ្ជាប់ពីក្រុងព្រៃវែង ទៅកាន់ស្រុកពោធិ៍រៀង ក៏ដូចជាស្រុកដទៃទៀតដែលគាត់តែងតែធ្វើដំណើរតាមផ្លូវនេះ។ លោកអភិបាលក្រុងក៏បានបន្តទៀតថាផ្លូវមួយខ្សែនេះ គឺជួយសម្រួលដល់វិស័យសុខាភិបាលក្នុងការដឹកអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត តាមរយៈផ្លូវនេះពីស្រុកពោធិ៍រៀង មិនតែប៉ុណ្ណោះទេវាងាស្រួលដល់បងប្អូនៗសិស្សានុសិស្ស ធ្វើដំណើរទៅសិក្សានៅឯវិទ្យាល័យ បឋមសិក្សា សលកវិទ្យាល័ ផងដែរ។ ក្នុងនោះដែបងប្អូនប្រជាពលរដ្ឋតែគាត់រស់នៅតាមដងផ្លូវមួយខ្សែនេះគាត់បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយជាខ្លាំងដោយគាត់បានលើកឡើងថាផ្លូវនេះពីមុនគឺថាពិបាកក្នុងការធ្វើដំណើរឱ្យតែមេឃភ្លៀងគឺមានភក់ មានក្រឡុកច្រើន ពិបាកក្នុងការធ្វើដំណើរ ជាពិសេសគឺក្មេងៗទៅសិក្សារៀនសូត្រ និងនៅពេលដែលមានជំងឺឈឺថ្កាត់យប់ព្រលប់ក៏ពិបាកក្នុងការធ្វើដំណើរទៅមន្ទីរពេទ្យនោះផងដែរ។ លោកអភិបាលក្រុង  ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលទទួលបានផ្លូវមួយខ្សែនេះសូមជួយ ថែរក្សាឲ្យបានគង់វង្សយូរអង្វែងដោយមិនត្រូវដឹកលើសទម្ងន់នោះទេ៕

Read more