ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាលខណ្ខដូនពេញបានបន្តដឹកនាំកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ ចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ

(ភ្នំពេញ) នៅយប់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ២០ និង០០នាទី លោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ខដូនពេញរាជធានីភ្នំពេញបានបន្តដឹកនាំកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ ចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌដូនពេ រាជធានីភ្នំពេញ ។ ក្នុងការអនុវត្តបំរាមគោរចរនៅយប់នេះ ជាគោលការណ៍កម្លាំងចម្រុះ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាពលរដ្ឋដែលមកពីបំពេញការងារ ដោយបញ្ចប់ក្រោយម៉ោង ០៨:០០នាទីយប់ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ សូមអោយពួកគាត់ បង្ហាញកាតសំគាល់ខ្លួន ឬលិខិតបញ្ជាបេសកកម្ម ដែលចេញដោយអង្គភាពឬក្រុមហ៊ុនរបស់គាត់ ទើបអនុញ្ញាតអោយពួកគាត់ បន្តដំណើរទៅផ្ទះបន្តទៀត ។ ទន្ទឹមនោះផងដែរនៅរាល់ពេលព្រឹកនិងល្ងាច គណៈបញ្ជាការការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ទាំង១១ បានបន្តធ្វើការផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវបំរាមគោចរ ដែលហាមឃាត់ការធ្វើដំណើរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ​ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ​ររាជធានីភ្នំពេញ។ ក្នុងករណី នៅមាន ល្មើសធ្វើដំណើរ មិនគោរពបំរាមគោចរ នោះអាជ្ញាធរនឹងធ្វើការ ដកហូតមធ្យោបាយរួច ឱ្យម្ចាស់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះរៀងៗខ្លូន​ គ្រប់១៤ថ្ងៃទេីបប្រគល់មធ្យោបាយជូនវិញ។ សូមអរគុណចំពោះការចូលរួមអនុវត្តរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក្នុងគោលបំណងទប់ស្កាត់និងបញ្ឈប់អោយបានដាច់ខាតនូវការចម្លងជម្ងឺកូវីដ១៩ដ៏កាចសាហាវនេះ។ ជាពិសេស

Read more
ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ខណះនាក់ជម្ងឺ៦៨នាក់បានជាសះស្បើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ក្នុងនោះ៤៣ករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ»  និង១នាក់ជាអ្នកដំណើរចូលមកកម្ពុជា ខណៈអ្នកជំងឺចំនួន៦៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៦៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១៦៥៣នាក់ ស្លាប់១៩នាក់ និងអ្នកជំងឺចំនួន១០១២នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ រួមនិងឯកឧត្តម វ៉ា ថន បានអញ្ជេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅស្រុកព្រែកប្រសព្វ

ខេត្តក្រចេះ ៖ នាថ្ងៃសៅរ៍៦រោច ខែចែត្រឆ្នាំជូត ទោសក័. ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ រួមនិងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្ថចេះបានអញ្ជេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដឋ និងជ្រេីសរេីសមេភូមិឲ្យដឹកនាំភូមិបានបង្កេីតថ្មីដោយក្រសួងមហាផ្ទៃ កាលពេលកន្លងទៅ។ ពិធីនេះមានការចូលរួមអមដំណេីរដោយ ឯកឧត្តម លោក ជំទាវ ជាអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទរួមនិងប្រជាការពារ អាជ្ញាធម៌ដែនដីប្រជាពលរដ្ឋនាក់ផងដែរ។ ក្នុងកិច្ចសំណេះសំណាល និងសួរសុខទុក្ខ នាឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលបានពាំនាំនូវការនឹករលឹកនិងសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានិងសម្តេចកិតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី្នហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែបារម្ភពីការរស់នៅរបស់បងប្អូនគ្រប់ច្រកល្ហក ពិសេស បញ្ហាសុខភាពជាចម្បង និងពិសេសជាងនេះ សូមបងប្អូនទាំងអស់រស់រាន បានសេចក្តីសុខ ចម្រុងចម្រេីនគ្រប់ក្រុមគ្រួសាររស់ក្រោមដំបូលសន្តិភាពតែមួយ និងជៀសផុតពីរោគរាតត្បាតជាសកលនៃជំងឺ-១៩។ បន្ថែមលេីសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏បានក្រេីនរំលឹក ហេីយរំលឹកទៀត និងអំពាវនាវដល់មន្រ្តីទាំងរាជការ ព្រះសង្ឃ កងកម្លាំង និងប្រជាជាពលរដ្ឋទាំងអស់ ចេះថែទាំសុខភាពបានល្អ ហេីយរស់នៅរបៀបគន្លងថ្មី និងចូលរួមអនុវត្តវិធានរបស់ជារាជរដ្ឋាភិបាលក្នុងការ ការពារ ទប់ស្កាត់ឲ្យបានម៉ត់ចត់បំផុតចំពោះការរីករាលដាលជាសកលនៃជំងឺកូវីដ–១៩ និង វិធានរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ  និងវិធានផ្សេងៗទៀតដែលបានដាក់ចេញ៕  

Read more