ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ខណះនាក់ជម្ងឺ៦៨នាក់បានជាសះស្បើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ក្នុងនោះ៤៣ករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ»  និង១នាក់ជាអ្នកដំណើរចូលមកកម្ពុជា ខណៈអ្នកជំងឺចំនួន៦៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៦៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១៦៥៣នាក់ ស្លាប់១៩នាក់ និងអ្នកជំងឺចំនួន១០១២នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *