Related Articles
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី ឡាញ់ យឹម ប្រជាពលរដ្ឋរស់នៅភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ត្តព្រៃវែង បានស្លាប់ដោយសារ
ជាដំបូង ខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី ឡាញ់ យឹម ប្រជាពលរដ្ឋរស់នៅភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ត្តព្រៃវែង បានស្លាបនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី ឡាញ់ យឹម សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនិងនេះ រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨នាក់ផ្សេងទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកពាមជរ ចំនួន៣នាក់ ស្រុកព្រះស្តេច ចំនួន៤នាក់ ស្រុកស្វាយអន្ទរ ចំនួន២នាក់ (ស្លាប់ម្នាក់)។ ប្រវត្តិធ្វើដំណើរ និងឈ្មោះជាមួយកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៨នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពួកគេនិមួយៗ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេច ហ៊ុន សែន […]
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់ផ្សាកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង
ថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ខ្ញុំបាទ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់ផ្សារកំពង់ពពិល ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក(រង)រដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកពារាំង ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាមួយអាជីវករផ្សារ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារផងដែរ។ សូមបញ្ជាក់ផងដែរថា ការសាងសង់ផ្សារថ្មីនេះឡើងដោយមានការឯកភាពពីអាជ្ញាធរខេត្ត និងមូលដ្ឋានជាមួយអាជីវករផ្សារ លប់បំបាត់ចោលភាពរញ៉េរញ៉ៃ និងប៉ះពាល់ ដល់បរិស្ថាន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណផ្សារដែលបងប្អូនលក់ដូរ ជាពិសេសនៅតាមចិញ្ចើមផ្លូវរបងវត្ត ដែលអាចបង្កហានិភ័យខ្ពស់ដោយគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនិងនេះ ការរៀបចំកសាងផ្សារថ្មីឡើងវិញ គឺអាចស្តារបានទាំងសោភ័ណភាព ទាំងអនាម័យបរិស្ថានល្អ ក្នុងការរក្សាទាំងបរិយាកាស ខ្យល់ចេញចូលអោយបានល្អប្រសើរ ជាពិសេស ក្នុងការរៀបចំសណ្តាប់ធ្នាប់នៃការលក់ដូរ ដោយរៀបចំរចនាតូបពីគម្លាតតូបលក់ដូរឲ្យបានល្អប្រសើរឡើងវិញ និងទុកចន្លោះផ្លូវដើរក្នុងផ្សារ និងការរៀបចំអោយមាននូវប្រព័ន្ធសុវត្ថិភាពទឹក-ភ្លើងក្នុងផ្សារ នៅតាមតូបនីមួយៗ និងនៅក្បែរៗជិតផ្សារ ដើម្បីបម្រុងទុកជាមុន នៅពេលមានហេតុការអាក្រក់កើតឡើងជាយថាហេតុ។ […]
ឯកឧត្តម សួន សុម៉ាលីន បានអនុញ្ញាតអោយ ឯកឧត្តម បណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ព្រៃវែង៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតអោយ ឯកឧត្តម បណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រៃវែង។ ក្នុងជំនួបពិភាក្សានោះ ក្នុងគោលបំណង់ ស្វែងយល់ពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគបន្ថែមទៀតរវាងឥណ្ឌូនេស៊ី និងកម្ពុជា ជាពិសេសជាមួយខេត្តព្រៃវែង។ ស្វែងយល់ពីសក្ដានុពលខេត្តព្រៃវែង ដើម្បីផ្ដល់ព័ត៌មានដល់អ្នកវិនិយោគឥណ្ឌូនេស៊ី ក្នុងការសម្រេចចិត្តវិនិយោគក្នុងខេត្ត។ ចូលរួមអនុវត្តតាមគោលនយោបាយបើកចំហទីផ្សារ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន និងដៃគូសេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្រោយពីបញ្ចប់ជំនួប ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម បណ្ឌិត Santo Darmosumarto និងសហការី បានអញ្ជើញទៅទស្សនកិច្ចនៅទីតាំងមួយចំនួន ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគ ក្នុងខេត្តព្រៃវែង ទស្សនាសង្វាក់ផលិតកម្មនៅរោងម៉ាស៊ីនកិនស្រូវ ស្រុកស្វាយអន្ទរ, ទស្សនាចម្ការអំពៅ ស្ថិតនៅភូមិធ្នង់ ឃុំជាខ្លាង […]