ព័ត៌មានជាតិ

ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណប្រជាជនកម្ពុជាបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមជាមួយប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដឹកនាំដោយ ឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតនៅគេហដ្ឋានសព ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

សូមជម្រាបថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន បាន ទទួលមរណភាព កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំបេះដូង។

សពរបស់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង នឹងត្រូវដង្ហទៅបញ្ចុះ នៅលើទីតាំងជើងភ្នំប្រុស នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៕

adm

Leave a Reply

Your email address will not be published. Required fields are marked *