ព័ត៌មានជាតិ

ជម្លោះរវាងបងប្អូនអ្នកសារព័ត៌មាននិងបុគ្គល ផែង វណ្ណៈ ហាក់កក្រើកឡើងវិញ ក្រោយប្ដឹងអ្នកកាសែត២នាក់ ទៅតុលាការ!

(ភ្នំពេញ)៖ ខណៈពេលបុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News ធ្វើលិខិតសូមទោសរដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមនិងបងប្អូនអ្នកសារព័ត៌មាន ជាសាធារណៈនោះមក..!។
គេសង្កេតឃើញថាៈ ស្ថានភាពទំនាស់រវាងបងប្អូនអ្នកសារព័ត៌មាន និងបុគ្គល ផែង វណ្ណៈ បានថយកំដៅនិងស្ងប់ស្ងាត់..!។

ប៉ុន្តែក្រោយសូមទោសរួចបែរជា បុគ្គល ផែង វណ្ណៈ ប្ដឹងអ្នកសារព័ត៌មានចំនួន២នាក់ទៅតុលាការ! ។
-ជាហេតុនាំឱ្យ ស្ថានភាពនៃជម្លោះកាន់តែតានតឹងលើសដើម..។

សូមជម្រាបថាៈ នៅថ្ងៃទី១៩.០៩.២០២៣ បុគ្គល ផែង វណ្ណៈ បានបញ្ចេញវោហារប្រមាថមាក់ងាយ មកលើបងប្អូនអ្នកសារព័ត៌មានថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើបតម្លៃជាង៣០ម៉ឺនដុល្លារ។

មិនដូចពួកអាកាសែត ខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេរហេមរហាម ខ្វះចំណេះដឹងនោះទេ..!។
មិនតែប៉ុណ្ណោះបុគ្គល ផែង វណ្ណៈ ក៏បានចាត់ទុកអ្នកសារព័ត៌មាន ស្មើនឹងពួកចោរចាប់ជំរិត ហើយថែមទាំងបានធ្វើការប្រៀបធៀបថាៈ បងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនឹងចុងក្រចកជើងរបស់ខ្លួនទៀតផង»។

បន្ទាប់ពីមានការប្រមាថបែបនេះ នៅថ្ងៃទី២៧.០៩.២០២៣ អ្នកសារព័ត៌មានរាប់សិបនាក់ បាននាំគ្នាប្ដឹងបុគ្គល ផែង វណ្ណៈ ទៅក្រសួងព័ត៌មាន។

រហូតដល់ថ្ងៃទី០៣.១០.២០២៣ បុគ្គល ផែង វណ្ណៈ បានចេញលិខិតសូមទោស ចំពោះរដ្ឋមន្ត្រីក្រសួងព័ត៌មាន-មន្ត្រីក្រសួងព័ត៌មាន-រួមនិងអ្នកសារព័ត៌មាន។

ក្រោយសូមទោសបាន១ថ្ងៃ ពោលគឺនៅថ្ងៃទី០៤.១០.២០២៣ បុគ្គល ផែង វណ្ណៈ បានដាក់ពាក្យបណ្ដឹង ប្ដឹងលោក ព្រំ សាន ចាងហ្វាងសារព័ត៌មាន«សាន្ត ព្រំ.San Prum»និងលោក ប៉ូ ចាន់នី អ្នកសារព័ត៌មានរហ្សនាម”ស្អែកស្លាប់ស្អែកស្លាប់”ទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ពីបទៈ បរិហារកេរ្តិ៍ជាសាធារណៈ និងបទៈ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៣០៥. ៤៩៤និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

កត្តាទាំងនេះហើយ ទើបបងប្អូនអ្នកសារព័ត៌មាន ប្រតិកម្មឡើងវិញ ដោយថាៈ រឿងចប់ហើយឱ្យស្ងាត់រៀងខ្លួនទៅ…!។
ចុះហេតុអ្វីបានជាបុគ្គល ផែង វណ្ណៈ ប្ដឹងលោក ព្រំ សាន និងលោក ប៉ូ ចាន់នី ទៅតុលាការទៀត…?។

បងប្អូនអ្នកសារព័ត៌មាន បានលើកឡើងថាៈ ទាំងជម្លោះទាំងកំហុសនៃការបង្ហោះព័ត៌មាន របស់លោក ព្រំ សាន និងលោក ប៉ូ ចាន់នី។
គឺផ្ដើមពីការប្រមាថរបស់បុគ្គល ផែង វណ្ណៈ ទើបបងប្អូនអ្នកសារព័ត៌មានឈឺចាប់កើតទុក្ខ មិនសុខចិត្តខឹង រហូតបញ្ចេញទស្សនៈផ្ទាល់ខ្លួន រិៈគន់បកវិញ ស្របពេលដែលបុគ្គល ផែង វណ្ណៈ ចាំចាប់ចំណុចខ្សោយ..!។

adm

Leave a Reply

Your email address will not be published. Required fields are marked *