Related Articles
យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ក្នុងរាជធានីភ្នំពេញ បានចេញដំណើរ ចូលទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ!
នាព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៥៦នាក់ ដើម្បីចូលទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោកជំទាវ កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំង សាច់ញាតិ ក្រុមគ្រួសារ បងប្អូន របស់យោធិន ជាច្រើនរូបទៀត។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខនិងជូនពរ របស់ លោកនាយឧត្តម សេនីយ៍ សៅ […]
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំប្រជុំពង្រឹងរឹតបន្តឹងការំលោបយកដីសម្បទានសង្គមកិច្ច ដែលជាដី បម្រុងទុកសម្រាប់ចែកជូនអតីតយុជនចំនួន១៩៧៨ហិចតានិងចុះពិនិត្យជាក់ស្ដែងដើម្បីរៀបចំបែងចែកកំណត់ក្បាលដី
(ខេត្តកំពង់ធំ) ឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន បានពង្រឹងដល់រដ្ឋបាលមូលដ្ឋាន រឹតបន្តឹងការរំលោភយកដីសម្បទានសង្គមកិច្ចដែលជាដីបម្រុងទុកសម្រាប់ចែកជូនអតីតយុទ្ធជន ចំនួន ១៩៧៨ហិចតា ពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាឈ្មួញមួយចំនួន ដែលកាន់កាប់កន្លងមកខុសច្បាប់ សូមប្រគល់ជូនរដ្ឋវិញ ដើម្បីធ្វើការរៀបចំបែងចែកកំណត់ក្បាលដី និងចាប់ឆ្នោតយកដីឡូតិ៍ នៅពេលខាងមុខឆាប់ៗនេះ ជូនដល់អតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ឯកឧត្តមបន្ថែមទៀតថា បញ្ហាដីសម្បទានសង្គមកិច្ចនេះ កន្លងមកយើងបានធ្វើការប្រជុំរួចមកហើយ ប៉ុន្តែដោយសារយើងមិនទាន់បានបញ្ជូនគ្រឿងចក្រ ដើម្បីកាយព្រំដី ដែលជាឱកាសធ្វើឲ្យប្រជាពលរដ្ឋ និងឈ្មួញមួយចំនួន រំលោភយកដីនេះជាបន្តបន្ទាប់ ។ នេះគឺជាបញ្ហាដែលយើងត្រូវធ្វើការដោះស្រាយ ហើយយើងត្រូវប្ដេជ្ញាធ្វើកិច្ចការនេះ ឲ្យបានជោគជ័យ។ បន្ទាប់ពីចប់កិច្ចប្រជុំពិភាក្សារួចមក ក្រុមការងារ បានចុះពិនិត្យមើលជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមបន្តទៀត។
ឈ្មួញឈើឈ្មោះ មករា នៅតែមានសម្ថភាពប្រមូលទិញឈើយកលក់ឲ្យវៀតណាមយ៉ាងពេញបន្ទុកដ៍ដែល
រតនគិរី÷ឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ការពាឧន្យានជាតិវិរះជ័យនិងព្រៃដែនជំរកនានាក្នុង ខេត្តរតនះគិរីតាមអំពើចិត្តសមត្ថកិច្ចជំនាញនៅពីក្រោយខ្ន ងបទល្មើសព្រៃឈើចាប់តាំងពីថ្ងៃទី២៥.០៤.២០២២រហូតដល់ថ្ងៃទី ២៨ខែ ០៤ ឆ្នាំ ២០២២នេះនៅដំណើរការដឹកជញ្ជូនទៅវៀតណាមជារៀងរាល់ថ្ងៃនៅឡើយទេ។ ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកវេីនសៃ ខេត្តរតនះគិរី បានឲ្យដឹងថា ឧឧក្រិដ្ឋជនព្រៃឈើម្នាក់ឈ្មោះមករា នឹង បក្សពួកនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃនានា ក្នុងស្រុកវេីនសៃ តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តរតនះគិរី បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាននៅតំបន់នោះ ទេនោះគឺឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា មិនអាចដឹកជញ្ជូនឈើចេញរបស់ខ្លួនបានទេ។ បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញខ្លះផង ព្រោះអីលោក ប្រធានបរិស្ថានខេត្តរតបះគិរីតែងតែបើកដៃឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងទៀតថាឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា បានប្រើប្រាស់រថយន្តសាំយ៉ុង និងរថយន្តកែច្នៃខ្នាតយក្សជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីព្រៃការពានានា និង ចូលមកស្តុកទុកក្នុងឃ្លាំងរបស់ខ្លួននៅចំណុចអូរតាផេងឃុំ បឹងកន្សែង ក្រុងបានលុង ដោយសេរី។ សមត្ថកិច្ចអាវុធហត្ថខេត្តមិនហ៊ានប៉ះពាល់ឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករានោះទេហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក៏មិនហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះដែរពីព្រោះបានផលប្រយោជន៍អស់ហើយ។ ដូច្នេះហើយទើបឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករានៅអាចបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ និងតំបន់ព្រៃនានាក្នុង ខេត្តរតនះគិរីយ៉ាងគឃ្លើន ហើយមិនប្រឈមនឹងការបង្ក្រាបឡើយ។ មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា ថ្មីៗកន្លងទៅនេះសមត្ថកិច្ចអាវុធហត្ថក្រោមការបញ្ជារបស់លោក ថាវយេន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនះគិរីបានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើកំបុិច កំប៉ុក ជាបន្តបន្ទាប់។ ប៉ុន្តែចំពោះឧក្រិដ្ឋជនព្រៃឈើឈ្មោះមករា ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់នានា ចូលមកដេប៉ូរបស់ខ្លួននៅចំណុចអូរតាផេង ឃុំ […]