ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំប្រជុំពង្រឹងរឹតបន្តឹងការំលោបយកដីសម្បទានសង្គមកិច្ច ដែលជាដី បម្រុងទុកសម្រាប់ចែកជូនអតីតយុជនចំនួន១៩៧៨ហិចតានិងចុះពិនិត្យជាក់ស្ដែងដើម្បីរៀបចំបែងចែកកំណត់ក្បាលដី


(ខេត្តកំពង់ធំ) ឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន បានពង្រឹងដល់រដ្ឋបាលមូលដ្ឋាន រឹតបន្តឹងការរំលោភយកដីសម្បទានសង្គមកិច្ចដែលជាដីបម្រុងទុកសម្រាប់ចែកជូនអតីតយុទ្ធជន ចំនួន ១៩៧៨ហិចតា ពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាឈ្មួញមួយចំនួន ដែលកាន់កាប់កន្លងមកខុសច្បាប់ សូមប្រគល់ជូនរដ្ឋវិញ ដើម្បីធ្វើការរៀបចំបែងចែកកំណត់ក្បាលដី និងចាប់ឆ្នោតយកដីឡូតិ៍ នៅពេលខាងមុខឆាប់ៗនេះ ជូនដល់អតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

ឯកឧត្តមបន្ថែមទៀតថា បញ្ហាដីសម្បទានសង្គមកិច្ចនេះ កន្លងមកយើងបានធ្វើការប្រជុំរួចមកហើយ ប៉ុន្តែដោយសារយើងមិនទាន់បានបញ្ជូនគ្រឿងចក្រ ដើម្បីកាយព្រំដី ដែលជាឱកាសធ្វើឲ្យប្រជាពលរដ្ឋ និងឈ្មួញមួយចំនួន រំលោភយកដីនេះជាបន្តបន្ទាប់ ។ នេះគឺជាបញ្ហាដែលយើងត្រូវធ្វើការដោះស្រាយ ហើយយើងត្រូវប្ដេជ្ញាធ្វើកិច្ចការនេះ ឲ្យបានជោគជ័យ។
បន្ទាប់ពីចប់កិច្ចប្រជុំពិភាក្សារួចមក ក្រុមការងារ បានចុះពិនិត្យមើលជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមបន្តទៀត។

adm

Leave a Reply

Your email address will not be published. Required fields are marked *