Related Articles
អាវុធហត្ថ ចាប់ខ្លួនចាហ្វាងព័ត៌មាន BNN និង មន្ត្រីរាជការ ម្នាក់ទៀត ករណីប្រើប្រាស់ឯកសារសាធារណៈក្លែង
រតនគិរី%យោងតាមមន្ត្រីអាវុធហត្ថខេត្តរតនគិរី បានប្រាប់ថា កាលពីវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២ នៅចំនុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានករណីប្រើប្រាស់ឯកសារសាធារណៈក្លែង មួយបានកើតឡើង បង្កដោយជនសង្ស័យចំនួន ០២នាក់៖ ១.ឈ្មោះ ឡុង សារ៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ BNN រស់នៅភូមិ ព្រៃក្រឡាខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។ ២.ឈ្មោះ លី លីន ភេទប្រុស អាយុ ៤៦ ឆ្នាំជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ រស់នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ មន្ត្រីអាវុធហត្ថ ប្រាប់ថា នៅម៉ោងកើតហេតុជនសង្ស័យឈ្មោះ ឡុង សារេត បានជិះរថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពាក់ស្លាកលេខ […]
លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន និងមន្ដ្រីក្រោមឱវាទ បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធសព លោកវរ:សេនីយ៍ទោ លឹម ឆាយ ប្រធានស្រាវជ្រាវព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រៃវែង
(ព្រៃវែង)៖ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តព្រៃវែង ចំនួន៨,០០០,០០០ រៀល និងគ្រឿង ឧបគោគបរិភោគមួយចំនួន ជូនគ្រួសារសព លោក វរសេនីយ៍ទោ លឹម ឆាយ ប្រធានមន្ទីរស្រាវជ្រាវព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថ ខេត្តព្រៃវែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងឱកាសនោះ លោក មេបញ្ជាការ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសពផងដែរ និងបានបន្តថាថវិកានេះបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់នាយ នាយរង នៃកងរាជអាវុធហត្ថទូទាំងខេត្តព្រៃវែង។ តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណចំពោះទឹកចិត្ត និងការលះបង់ របស់លោកមេបញ្ជាការ ព្រមទាំងនាយ នាយរងអាវុធហត្ថទូទាំងខេត្តព្រៃវែង និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីកសិកម្ម សំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្ដានុពលសម្រាប់ចេញ
(ភ្នំពេញ) ÷ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុកសម្រាប់បម្រើឲ្យវិស័យផលិត កម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨ហ.ត និងទទួលបានបរិមាណផលសរុបចំនួន ៧៣៥ ៥៥១តោន/ឆ្នាំ (របាយរណ៍របស់អគ្គនាយកដ្ឋានកសិកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០)។ ឆ្វេងយល់ពីសក្តានុពលនៃដំណាំពោត នៅឆ្នាំ២០១៤ នៅស្ថានីយស្រាវជ្រាវកសិកម្មបន្ទាយដែក ខេត្តកណ្តាល អគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជាធ្វើការសិក្សាស្រាវជ្រាវរកពូជពោតអ៊ីប្រ៊ីតថ្មីមួយដើម្បីចូលរួមបង្កើនផលិតកម្មពូជពោតក្នុងស្រុក និងកាត់បន្ថយពូជពោតនាំចូលពីបរទេស។ អស់រយៈពេលជាច្រើនឆ្នាំការស្រាវជ្រាវសម្រេចទទួលបានលទ្ធផល គឺប្រភេទពូជពោតអ៊ីប្រ៊ីតថ្មីមួយមានឈ្មោះថា “CHM01” ដែលមានលក្ខណសម្បត្តិគឺ៖ – ធន់នឹងជំងឺបួស (Downy Mildew- DM) – ផ្តល់ទិន្នផលប្រមាណជា ៨,៦០តោន/ហ.ត ខ្ពស់ជាប្រភេទពូជពោតអ៊ីប្រ៊ីតដែលនាំចូលពីបរទេស – ធន់នឹងការប្រែប្រួលអាកាសធាតុ – មានអាយុកាលខ្លីជាងប្រភេទពូជអ៊ីប៊្រីដផ្សេងៗចំនួនពី១០-១៥ថ្ងៃ (១០០ថ្ងៃដាំដុះនៅរដូវប្រាំង និង១០៥ ថ្ងៃដាំនៅរដូវ វស្សា) – មានគ្រាប់ធំ ពណ៌ទឹកក្រូចចាស់។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីលទ្ធផលស្រាវជ្រាវដែលបានអនុវត្តនៅក្នុងស្ថានីយ […]