ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ លេីក​ទី​១​ ប្រគេន​ព្រះសង្ឃ​ និង​មន្ត្រី​រាជការ​ ក្នុង​ខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ លេីក​ទី​១​ ប្រគេន​ព្រះសង្ឃ​ និង​មន្ត្រី​រាជការ​ ក្នុង​ខេត្តកំពង់ចា

    

​កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អមដំណើរ​ដោយ​ឯកឧត្តម​ វេជ្ជបណ្ឌិត​ គឹម​សួរ​ ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​​ និង​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃ​ទី​១៤​ ខែមិនា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយ​ស្ម័គ្រ​ចិត្ត​ ប្រគេនដល់​ព្រះ​មន្ត្រី​សង្ឃ និងមន្ត្រីរាជការ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ ក្រោមការដឹកនាំ​ និមន្តដោយ​ ព្រះសីលសំវរ​ ប៊ត​ តាំងឆេង​ ព្រះនាគមុនីមេគណខេត្តកំពង់ចាម​ និងព្រះមន្ត្រីសង្ឃតាមបណ្តាលក្រុង-ស្រុកទាំង១០​ ផងដែរ​ ។ក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ សូម​ឲ្យ​មានការ​ចូលរួម​អនុវត្ត​តាម​កន្លង​ថ្មី​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ គឺ​ត្រូវ​ការពារ​ ដោយ​មាន​ការ​ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ​ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល​ និង​រក្សាគម្លាតសុវត្ថិភាពសង្គម​ ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ​ ។ និង​កុំបី​ចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល​ កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ​ និង​កុំប៉ះពាល់គ្នា​។ ហើយ​សូម​ចូលរួមយុទ្ធការចាក់វ៉ាក់សាំងការពាងជម្ងឺកូវីដ-១៩​ និង​ប្រើ QR Code Stop Covid​ ផងដែរ​ ។ ​

គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ នៃការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដោយស្ម័គ្រចិត្ត​ និង​ឥតគិតថ្លៃ ជូនដល់​មន្ត្រី​រាជការ​ កងកម្លាំង​ជួរមុខ​ ​ដែលប្រឈមខ្លាំង ក្នុងខេត្តកំពង់ចាម បានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហូតដល់ពេលនេះ ចាក់បាន ចំនួន ៤.៨៩៤ នាក់។​ ជាមួយគ្នានោះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង មានចំនួន ៩ទីតាំង រួមមាន មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ស្រុកព្រៃឈរ ស្រុកកងមាស ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកចំការលើ ស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *