ព័ត៌មានជាតិ

អាវុធហត្ថ ចាប់ខ្លួនចាហ្វាងព័ត៌មាន BNN និង មន្ត្រីរាជការ ម្នាក់ទៀត ករណីប្រើប្រាស់ឯកសារសាធារណៈក្លែង

រតនគិរី%យោងតាមមន្ត្រីអាវុធហត្ថខេត្តរតនគិរី បានប្រាប់ថា កាលពីវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២ នៅចំនុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានករណីប្រើប្រាស់ឯកសារសាធារណៈក្លែង មួយបានកើតឡើង បង្កដោយជនសង្ស័យចំនួន ០២នាក់៖

១.ឈ្មោះ ឡុង សារ៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ BNN រស់នៅភូមិ ព្រៃក្រឡាខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។

២.ឈ្មោះ លី លីន ភេទប្រុស អាយុ ៤៦ ឆ្នាំជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ រស់នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

មន្ត្រីអាវុធហត្ថ ប្រាប់ថា នៅម៉ោងកើតហេតុជនសង្ស័យឈ្មោះ ឡុង សារេត បានជិះរថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ ២AA.៧៣៨៧ ទៅឈប់នៅផ្សារទំនើបស៊ីត្រា កម្លាំងជំនាញគយ និងរដ្ឋកសាខាខេត្តរតនគិរី បានឃាត់និងត្រួតពិនិត្យរថយន្តខាងលើឃើញថាគ្មានពន្ធ និងបានប្រើប្រាស់កាតគ្រីក្លែងក្លាយ ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ឲ្យជំនាញការិយាល័ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរ រួចក៍បន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ លី លីន ដែលជាប់ពាក់ព័ន្ធករណីខាងលើមកធ្វើការសាកសួរតាមនីតិវិធី និងបានចាប់យកវត្ថុតាងរួមមាន: ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយចំនួន ០១សន្លឹក ប័ណ្ណសម្គាល់ការបង់ពន្ធចំនួន ០១សន្លឹក វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានជំនិះចំនួន ០១សន្លឹក។

បន្ទាប់មកការិយាល័យជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវីធី ។

ពាក់ព័ន្ធករណីខាងលើ លោក កែវ ភក្តី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានអោយដឹង នៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះថា ជនសង្ស័យទាំង០២នាក់ ត្រូវបានមន្ត្រីជំនាញអាវុធហត្ថខេត្ត

រតនគិរី បញ្ជូនមកដល់សាលាដំបូងហើយ តែមិនទាន់បានសួរនាំនៅឡើយទេព្រោះពួកគាត់ត្រូវការមេធាវី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *